កីឡា

ពិតជាខ្លាំងដូចការរំពឹងទុកមែន! អាណាចក្របៃតង បន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីលត់ក្រុម Premium FT ដោយលទ្ធផល 5-0

BY
Khmernote Media
March 11, 2018

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 រវាងក្រុម​ អាណាចក្របៃតង និងក្រុម Premium FT ពិតជាធ្វើអោយទស្សនិកជនអង្គុយមិនជាប់កៅអីទេ ដោយសារតែការប្រកួតនេះសុទ្ធតែក្រុមខ្លាំងប៉ះគ្នា។ ក្រុមខ្លាំងទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម អាណាចក្របៃតង យកឈ្នះក្រុម Premium FT ដោយលទ្ធផល 5-0។

ក្រុម អាណាចក្របៃតង ត្រូវបានគេស្គាល់ថាគឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតតារាងតូចនេះ។ កាលពីដើមសប្ដាហ៍កន្លងទៅ នៅក្នុងបទសំភាសន៍ជាមួយនឹងក្រុម អាណាចក្របៃតង គាត់បានប្រាប់ថា៖ នៅក្នុងសប្ដាហ៍នេះក្រុមរបស់គាត់ពិតជាមានភារៈកិច្ចច្រើនមែនទែន ប៉ុន្ដែគាត់រំពឹងខ្ពស់ថានឹងធ្វើអោយបានល្អនៅក្នុងការប្រកួតថ្ងៃនេះ។ ងាកមកការប្រកួតវិញ ក្នុងតង់ទី 1 និងទី 2 ក្រុម អាណាចក្របៃតង បានបើកការសម្រុកខ្លាំងមែនទែនមកលើក្រុម Premium FT ដោយប្រើយុទ្ធសាស្រ្ដប្រយុទ្ធនិងដាក់សម្ពាធមកលើគូប្រកួត។

ចំណែកឯក្រុម Premium FT វិញក៏ជាក្រុមល្អមួយដែរ ក្រុមមួយនេះក៏ធ្លាប់មានឈ្មោះបោះសម្លេងដែរពីមុនមក។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 ក្នុងតង់ទី 1 និងទី 2 ក្រុម Premium FT ក៏បានបង្ហាញទំរង់លេងល្អដែរ ថែមទាំងមានការលេងស៊ីចង្វាក់គ្នាទៀតផង។ លើសពីនេះទៅទៀតក្រុម Premium FT បានសម្រុកមកលើក្រុម អាណាចក្របៃតង ច្រើនមែនទែន ប៉ុន្ដែការសម្រុករបស់ក្រុម Premium FT ហាក់ដូចជាមិនសូវជោគជ័យដូចក្រុម អាណាចក្របៃតង សោះ។ ក្រុម Premium FT បានព្យាយាមសុតជាច្រើនលើកច្រើនសារ ប៉ុន្ដែសំណាងមិនល្អបានត្រឹមតែសុតត្រូវបង្គោលទីតែប៉ុណ្ណោះ។ បញ្ចប់ការប្រកូួតក្រុម អាណាចក្របៃតង យកឈ្នះក្រុម Premium FT ដោយលទ្ធផល 5-0។

កីឡាកររបស់ក្រុម អាណាចក្របៃតង សុតបញ្ចូលទីដោយ៖
1. កីឡាករ សុក ច័ន្ទរស្មី សុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង
2. កីឡាករ គាត លឹមទី សុតបញ្ចូលទីបាន 1 គ្រាប់
3. កីឡាករ សុខ ច័ន្ទឌីណា សុតបញ្ចូលទីបាន 1 គ្រាប់។

បុត្រ

Share This Post: