ពិតជាអស្ចារ្យ! កីឡាករជប៉ុន Koki Okamoto សុតបញ្ចូលទីជួយអោយក្រុម បងឆើត មានឱកាសបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួត Ganzberg Cup រដូវកាលទី 3
- March 12, 2018
នៅក្នុងការប្រកួតគូរទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 រវាងក្រុម Down Town Sport Plus ជាមួយនឹងក្រុម បងឆើត នេះពិតជាមានការសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ពោលគឺល្អមើលដូចគូរទី 1 អញ្ចឹង ប៉ុន្ដែក្នុងចំណោមក្រុមទាំងពីរនេះមានមួយក្រុមត្រូវបន្ដដំណើរទៅវគ្គ 24 ក្រុមចុងក្រោយជាមួយនឹងក្រុមហ៊ុន Ganzberg Beer។ ការប្រកួតរបស់ក្រុមខ្លាំងទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម បងឆើត យកឈ្នះក្រុម Down Town Sport Plus ដោយបាល់ Penalty កាត់សេចក្ដី 1-1 (6-5)។

នៅក្នុងការសង្កេតឃើញរបស់ក្រុម Down Town Sport Plus ក្នុងតង់ទី 1 និងទី 2 ក្រុម Down Town Sport Plus ត្រូវបានក្រុម បងឆើត ដាក់សម្ពាធខ្លាំងមែនទែន ដោយក្រុម Down Town Sport Plus មានការសម្រុកមកលើក្រុម បងឆើត ដែរប៉ុន្ដែហាក់ដូចជាមិនសូវច្រើនដូចក្រុម បងឆើត ទេ។ ចំពោះចង្វាក់លេងរបស់ក្រុម Down Town Sport Plus ពិតជាមានការលេងស៊ីចង្វាក់គ្នាមែន ទោះបីជា Down Town Sport Plus បានលេងយុទ្ធសាស្រ្ដទប់ច្រើនជាងប្រយុទ្ធក៏ដោយ។ ការសុតនិងបញ្ជូនបាល់របស់ក្រុម Down Town Sport Plus ក៏ល្អដែរ ថែមទាំងសុតបញ្ចូលទីក្រុម បងឆើត បានមួយគ្រប់ផងដែរ។
ចំពោះក្រុម បងឆើត វិញគឺជាក្រុមចំណាត់ថ្នាក់លេខ 3 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2។ ហើយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះវិញ ក្រុម បងឆើត គឺពិតជាលេចធ្លោមែនទែន មានអ្នកគាំទ្រក្រុម បងឆើត ជាច្រើនស្រែកលើកទឹកចិត្តពេញទីលានតែម្ដង។ ទំរង់លេងរបស់ក្រុម បងឆើត គឺពិតជាល្អទាំងការសម្រុក និងវាយបកលឿនៗមកលើគូរប្រកួត។ នៅក្នុងតង់ទី 1 ត្បិតក្រុម បងឆើត បានរបូតគ្រាប់បាល់មួយគ្រាប់មែន ប៉ុន្ដែចូលដល់តង់ទី 2 ជិតបញ្ចប់តង់ទៅហើយក្រុម បងឆើត វាយបកលឿនដោយប្រើយុទ្ធសាស្រ្ដ Power Player សុតបញ្ចូលទីតាមស្មើក្រុម Down Town Sport Plus វិញ។
បញ្ចប់ការប្រកួតក្រុម Down Town Sport Plus ស្មើជាមួយនឹងក្រុម បងឆើត។ ចូលដល់វគ្គ Penalty កាត់សេចក្ដីវិញ។ គ្រប់ទាំងពីរបានសុត Penalty ចូលក្រុមទាំងសងខាងដល់ទៅ 5 គ្រាប់ឯណោះ ប៉ុន្ដែចូលដល់គ្រាប់ Penalty ទី 6 ក្រុម Down Town Sport Plus បានសុតបាល់ចំអ្នកចាំទីធ្វើអោយក្រុម បងឆើត សុតបញ្ចូលទីគ្រាប់ចុងក្រោយយកឈ្នះក្រុម Down Town Sport Plus តែម្ដង។ ក្រុម បងឆើត នឹងបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។
ក្រុម Down Town Sport Plus សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ គឹម សុខយុទ្ធ សុតបញ្ចូលទីបាន 1 គ្រាប់
ក្រុម បងឆើត សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ Koki Okamoto សុតបញ្ចូលទីបាន 1 គ្រាប់។

បុត្រ
- Share This Post:






