ទៀតហើយ!! Mbappe មិនព្រមអោយ Di Maria ស៊ុតបាល់១១ម៉ែត្រដើម្បីបាន Hat-trick ធ្វើអោយ Di Maria មានការមិនសប្បាយចិត្ត
- March 19, 2019
ក្រុមជើងឯកនៅបារាំង Paris Saint-Germain នៅតែធ្វើបានល្អនៅក្នុងពាន Ligue 1ប្រទេសបារាំងបន្ទាប់ពីយកឈ្នះ Marsille ៣ទល់នឹង១ នៅក្នុងពហុកីឡាដ្នាន Parc Des Princes។ ដំបូងការប្រកួតមើលទៅដូចជាមិនមានអីប្រែប្រួលនោះទេ ដោយអាចនឹងបញ្ចប់ក្នុងលទ្ធផលសូន្យស្មើ ប៉ុន្តែ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានរកគ្រាប់បាល់មួយគ្រាប់ បន្ទាប់ពីមានការបញ្ចូនបាល់យ៉ាងល្អពីកីឡាករ Di Maria ទើបមានគ្រាប់បាល់នៅក្នុងតង់ទី១។ ប៉ុន្តែក្រុម PSG នាំមុខមិនបានយូរប៉ុន្មានផង កីឡាករ Valere Germain បានរកគ្រាប់បាលនាំស្មើអោយ Marsille បន្ទាប់ចូលតង់ទី២មិនបានប៉ុន្មាននាទីផង។ ទោះបីជាយ៉ាងណាក៏ដោយ Di Maria បានស៊ុតចូលពីរគ្រាប់បន្ថែមនៅក្នុងតង់ទីពីរ ដោយការស៊ុតបាល់ហ្វ្រីឃីតបានយ៉ាងល្អ។

បន្ថែមពីនេះទៅទៀត Angel Di Maria អាចនឹងបាន Hattrick ប្រសិនបើ Mbappe អោយបាល់ពិន័យ ១១ម៉ែត្រទៅ Di Maria ប៉ុន្តែ Mbappe មិនបានអោយឱកាសទៅ Di Maria ដើម្បីរកបានគ្រាប់បាល់ hat-trick នោះទេ។ ដោយពេលនោះ Mbappe បានដួលនៅក្នុងតំបន់គ្រោះថ្នាក់នៅចុងម៉ោង ហើយបានបង្កើតបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែមិនអាចធ្វើបានសម្រេច ក្រោយស៊ុតបាល់ប៉េណាទីមិនចូល។ មិនតែប៉ុណ្ណោះ Di Maria មានអារម្មណ៍អន់ចិត្តបន្ទាប់ពីមិត្តរួមក្រុមមិនអោយខ្លួនស៊ុត និងមិនអាចបង្កើតគ្រាប់បាល់ទី៤បាន។ គួរបញ្ជាក់ផងដែរថារឿងទាំងនេះធ្លាប់មានព័ត៌មានមិនល្អម្តងរួចមកហើយនៅក្នុងក្លឹប PSG ដោយមានការមិនត្រូវគ្នារវាង Neymar និង Cavani បន្ទាប់ពីដណ្តើមគ្នាស៊ុតបាល់ពិន័យ១១ម៉ែត្រ៕
អត្ថបទ៖ សុគុណា
ប្រភព៖ GiveMeSport
- Share This Post:









