ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំ រួមភេទជាមួយក្មេងស្រីអនីតិជន

    BY Khmernote Media March 12, 2018
    ចាប់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំ រួមភេទជាមួយក្មេងស្រីអនីតិជន

    រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ០៩រោច ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវ នឹងថ្ងៃទី០៩ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១១ និង០០នាទី នៅចំណុច ក្នុងបន្ទប់ទឹក ផ្ទះលេខ៣២៨ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កើតឡើង០១លើក បង្កឡើងជនសង្ស័យ០១នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយ ថ្មើរជើង ។

    ១-ជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ភេទ ប្រុស អាយុ១៥ឆ្នាំ ជន ជាតិ ខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ២-កុមារីរងគ្រោះឈ្មោះ ថ-ស-ព ភេទស្រី អាយុ១២ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្ស ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៨វេលាម៉ោង១៣ ម៉០០នាទី មុនពេលកើតហេតុ កុមារីរងគ្រោះឈ្មោះ ថ-ស-ព បានដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹករួម ក្បែរផ្ទះលេខ៣២៨ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈនោះជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីនដែលត្រូវជាសង្សាររបស់កុមារីរងគ្រោះឈ្មោះ ថ-ស-ព បានចូលទៅងូតទឹកជាមួយ រួចបានរួមភេទជាមួយគ្នាសំរេចបានមួយលើក បន្ទាប់មកនៅវេលាម៉ោង១៩ម៉០០នាទី កុមារីរងគ្រោះបានចូលទៅបត់ជើងតូចនៅផ្ទះមីង បន្ទាប់មកជនសង្ស័យបានចូលទៅរួម ភេទជាមួយគ្នាសំរេចបានមួយលើកទៀត។ លុះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១ម៉០០នាទីថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៨ វេលាម៉ោង១១ម៉០០នាទី ឱពុកម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ អោយឃាត់ខ្លួនជនសង្ស័យតែម្តងដើម្បិសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់។ បច្ចុប្បន្នជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ឃាត់ខ្លួននៅអធិការសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay