ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាប្លែកមែន ! ក្នុងថ្ងៃរៀបការរបស់ជើងឯកតៃក្វាន់ដូមួយគូ បែរជាមានរឿងបែបនេះកើតឡើងធ្វើអោយភ្ញៀវដែលចូលរួមចំហមាត់គ្រប់គ្នា

    BY Khmernote Media March 12, 2018
    ពិតជាប្លែកមែន ! ក្នុងថ្ងៃរៀបការរបស់ជើងឯកតៃក្វាន់ដូមួយគូ បែរជាមានរឿងបែបនេះកើតឡើងធ្វើអោយភ្ញៀវដែលចូលរួមចំហមាត់គ្រប់គ្នា

    ប្រទេសចិន ៖ នៅក្នងថ្ងៃរៀបអាពាហ៍ពិពាហ៍ជាធម្មតាគេតែងតែមានការរាំច្រៀងកំដរអារម្មណ៍ភ្ញៀវ តែចម្លែកអីតែពីធីរៀបអាពាហ៍​ពិពាហ៍របស់គូរស្នេហ៍ជើងឯកតៃក្វាន់ដូមួយគូនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តនិងគួរអោយអស់សំណើចមួយ ដែលក្នុងថ្ងៃរៀបការកូនកំលោះកូនក្រមុំបែរនាំគ្នាជាឡើងលើឆាកបង្ហាញក្បាច់តៃក្វាន់ដូរបស់ខ្លួនទៅវិញ។ កូនក្រមុំបានប្រាប់ថាពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នាក្រោយពីបានទាក់ទងគ្នាអស់រយៈពេល២ឆ្នាំ។

    តាមប្រភពបានអោយដឹងថាកូនក្រមុំធ្លាប់ម្ចាស់ជើង​ឯកតេក្វាន់ដូដល់ទៅ២ដង នាងថែមទាំងមានបើកសាលាបង្ហាត់ក្បាច់តៃក្វាន់​ដូ១៤​កន្លែងទៀតផង។ ដោយ​​​សារតែបែបនេះហើយទើបកូនកំលោះកូនក្រមុំ សម្រេចចិត្តបើកបង្ហាញនូវជំនាញខ្លួនជូនភ្ញៀវដែលមកចូលរួមអបអរក្នុងថ្ងៃពិសេស​នេះតែម្តង។ ភ្ញៀវដែលអញ្ចើញ​មកចូលរួមនិងបានឃើញការបង្ហាញនេះពិតជាមានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ដោយសារតែសម្តែងរបស់ក្រុមកូនកំលោះកូនក្រមុំមួយគូរនេះណាស់៕
    ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay