ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចេញពីក្របខណ្ឌ
BY Liny Chan
March 8, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង «ឈ្មោះ កែវ ភាគ» ចេញពីក្របខណ្ឌ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានចេញប្រកាសសម្រេចអនុវត្តវិន័យចំពោះលោកពលបាលត្រី កែវ ភាគ អត្តលេខ ១៦៣៦៧ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕

