ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនកម្មករ សង់ព្រលានយន្តហោះតេជោ មិនថាក្នុងផ្នែកណាក៏ដោយ ត្រូវមានមោទកភាព ព្រោះយើងបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដែលផ្ដល់ផលដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត

    BY Liny Chan March 12, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនកម្មករ សង់ព្រលានយន្តហោះតេជោ មិនថាក្នុងផ្នែកណាក៏ដោយ ត្រូវមានមោទកភាព ព្រោះយើងបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដែលផ្ដល់ផលដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត

    នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១”។

    នៅក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងត្រូវតែមានមោទកភាព សូម្បីតែកម្មករ ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក៏ត្រូវតែមានមោទកភាពចំពោះការសាងសង់ព្រលាននេះដែរ ដោយសារបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ផលពីព្រលាននេះ នឹងបានដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការអរគុណណាស់ចំពោះការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ក្នុងការកសាងសមទ្ធិផលជាប្រវត្តិសាស្រ្តមួយនេះ ដោយរួមគ្នាធ្វើទាំងអស់គ្នា នេះគឺជាអ្វីដែលជាមោទកភាពរបស់យើង។ បងប្អូន មិនថាយើងជាកម្មករត្រឹមផ្នែកណាមួយនៃការសាងសង់ព្រលានយន្តហោះនេះក៏ដោយ សុំយើងមានមោទកភាព ថាយើងបានចូលរួមនៅក្នុងការកសាងសមិទ្ធផល ប្រវត្តិសាស្រ្តនេះ ដែលនៅក្នុងប្រទេសរបស់យើងនឹងបម្រើ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនយើងច្រើន ការវិនិយោគនៅកន្លែងនេះ ប៉ុន្តែផលបាននៅទូទាំងប្រទេស និងរាប់សិបតទៅមុខទៀត »៕

    អត្ថបទ ៖ លីនី

    Share This Post: