ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថែសុខភាព! សម្ពាធទាប អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី១៥ ខែមីនា

    BY Liny Chan March 13, 2024
    ថែសុខភាព! សម្ពាធទាប អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី១៥ ខែមីនា

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

    នៅក្នុងសេចក្ដីជូនដំណឹង ក្រសួងក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបបានគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤៖

    ១. តំបន់វាលទំនាប ៖
    ⁃ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C ។ ខ្យល់បក់មកពីទិសទក្សិណ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ទំនាបភាគពាយ័ព្យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។

    ២.តំបន់ខ្ពង់រាប ៖
    ⁃ សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសទក្សិណមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

    ៣.តំបន់មាត់សមុទ្រ ៖
    ⁃ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។
    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: