ស្ករកៅស៊ូរបស់តា Sir Alex ដែលទំពានៅថ្ងៃចុងក្រោយមុនចូលនិវត្តន៍ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់កន្លះលានដុល្លារអាមេរិក
- March 20, 2019
លោកតាក Sir Alex Ferguson ត្រូវបានគេទទួលស្គាល់ថាជាគ្រូបង្វឹកដ៏អស្ចារ្យដែលបានដឹកនាំក្លឹបបិសាចក្រហមអោយក្លាយជាក្លឹបកំពូលនៅក្នុងពិភពបាល់ទាត់ពិភពលោក។ ហើយនៅការប្រកួតចុងក្រោយរបស់លោកពេលដែលដឹកនាំអោយ Manchester Unitedគឺជាការប្រកួតរវាងក្រុមបិសាចក្រហម និង West Bromwish Albionនៅក្នុងពហុកីឡាដ្នាន Hawthorns ក្នុងលទ្ធផល ៥ស្មើ ហើយមានអ្នកគាំទ្រជាច្រើនបានចូលរួមនៅថ្ងៃនោះផងដែរដើម្បីអបអរថ្ងៃចុងក្រោយរបស់លោក។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺសូម្បីតែស្ករកៅស៊ូដែល Fergie ទំពានៅថ្ងៃចុងក្រោយមុនចូលនិវត្តន៍ជាគ្រូបង្វឹកបាល់ទាត់ ត្រូវបានរក្សាទុកដោយអ្នកគាំទ្ររបស់លោក និងឥឡូវនេះត្រូវបានដាក់លក់ក្នុងតំលៃ ៣៩០,០០០ផោន ប្រហែលជាកន្លះលានដុល្លារសហរដ្ឋអាមេរិច។
ទោះបីជាយ៉ាងណាក៏ដោយ រាល់ការដាក់លោកនេះត្រូវបានយកទៅចូលរួមក្នុងកម្មវិធីបរិច្ចាគរបស់ក្លឹប Manchester United ហើយការដាក់ដេញថ្លៃនេះត្រូវបានដាក់នៅក្នុង Ebey ដោយបានបញ្ជាក់ក្នុងនោះថា ”ស្ករកៅស៊ូដែលប្រើហើយ និងកំរបំផុតនៅក្នុងពហុកីឡាដា្ឋន Hawthorns និងគេជឿថាជាស្ករកៅស៊ូរបស់តា Sir Alex បន្ទាប់ពីបានដឹកនាំក្នុងអាជីពជាគ្រូបង្វឹកចំនួន ១៥០០ប្រកួតអោយ Manchester United ហើយជាស្ករកៅស៊ូចុងក្រោយរបស់លោកតាមុននឹងចូលនិវត្តន៍ពីគ្រូបង្វឹក” ។ គួរបញ្ជាក់ផងដែរ តា Sir Alex Ferguson មានសញ្ជាតិស្កុតឡែន មានអាយុ៧៧ឆ្នាំ និងបានដឹកនាំក្រុមបិសាចក្រហមប្រហែល ២៧ឆ្នាំ ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ២០១៣ មិនតែប៉ុណ្ណោះលោកបានដឹកនាំក្រុម និងលើកពានជាច្រើន ក្នុងនោះមានពាន English Premier League ចំនួន១៣ ពាន FA Cup Champion Leauge និងពានតូចធំជាច្រើនទៀត៕
- Share This Post:










