បិសាចក្រហមថាអស់ប៉ុន្មានក៏បាន អត់ខ្វល់! Manchester United ត្រៀមលុយ ៨០លានផោនដើម្បីនាំយកកីឡាករវ័យក្មេងរូបនេះមកចូលរួមអោយបាននៅក្នុងរដូវក្តៅនេះ
- March 21, 2019
ពេលនេះក្លឹប Manchester United ចង់បានកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jadon Sancho ខ្លាំងមែនទែនហើយ និងបានរាយការណ៍ខំប្រឹងធ្វើយ៉ាងណា ដើម្បីយកកីឡាករនេះមកអង់គ្លេសវិញអោយបានទោះជាត្រូវចំនាយលុយប៉ុណ្ណាក៏បានដែរ។ មិនតែប៉ុណ្ណោះ Manchester United បានរៀបចំលុយចំនួន ៨០លានផោន ដើម្បីដាក់សំណើស្នើ និងលួងលោមនាំយកកីឡាករខ្សែប្រយុទ្ធអាយុទើបតែ ១៨ឆ្នាំរូបនេះពី Dortmund ក្នុងរដូវក្តៅនេះ។
គួរបញ្ជាក់ផងដែរថា Sancho នៅក្នុងរដូវកាលនេះរកបាន ៩គ្រាប់ និង ១៧ Assists ក្នុងការបង្ហាញខ្លួនចំនួន ៣៥លើក ដែលជាមូលហេតុដែលធ្វើអោយបិសាចក្រហមចង់បានគេមកចូលរួម ខណៈដែលក្រុមយក្សនៅអង់គ្លេសមួយនេះ កំពុងតែសំលឹងរកខ្សែបំរើស្លាបស្តាំ ដើម្បីយកមកបំពេញបន្ថែមនៅក្នុងរដូវកាលក្រោយ។

លើសពីនេះទៅទៀត គាត់បាន Assists នៅក្នុងក្របខ័ណ្ឌ Bundesliga រហូតដល់ទៅ ១៥ដង និងបានក្លាយជាអ្នកដែល Assists បាល់បានច្រើនជាងគេនៅក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប សូម្បីតែ Messi ក៏នៅក្រោមគាត់ដែរ។ គួរបញ្ជាក់ផងដែរថា គ្រូបង្វឹក Ole Gunnar Solskjaer ដែលមិនទាន់ជាគ្រូបង្វឹកពេញសិទ្ធរបស់បិសាចក្រហម ក៏បានលើកឡើងពីតំរូវការរបស់ក្លឹប ក្នុងការចុះកុងត្រាជាមួយខ្សែរប្រយុទ្ធ Ed Woodward និង Sancho ដើម្បីយកមកបំពេញក្រុម និងជាកីឡាករដែលក្លឹបកំពុងរកផងដែរ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:









