កីឡា

នោះ!! បងម៉ៅ Pogba សុខៗនិយាយថា ”ទៅលេងជាមួយ Zidane ជាក្តីស្រមៃរបស់កីឡាករគ្រប់រូប”…មើលទៅបែបចង់ទៅលេងនៅ Real Madrid ហើយ

BY
Khmernote Media
March 21, 2019

កីឡាករខ្សែបំរើរបស់បិសាចក្រហមសញ្ជាតិបារាំង Paul Pogba បាននិយាយបង្ហើបថារូបគាត់អាចនឹងចាកចេញពីក្លឹប Manchester United ដោយបានលើកឡើងថា ការទៅលេងជាមួយក្រុម Real Madrid គឺជាក្តីសុបិន្តរបស់លោក។ មិនតែប៉ុណ្ណោះ Pogba ធ្លាប់មានពាក្យចចាមអារ៉ាមថានឹងចង់ចាក់ចេញពី Old Trafford នៅពាក់កណ្តាលរដូវកាលនេះដោយសារតែមិនសូវសប្បាយចិត្តជាមួយអតីតអ្នកចាត់ការទូទៅលោក Jose Mourinho។ កាលពីនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប៉ុកទុយហ្គាល Mourinho មិនសូវបានដាក់អោយ ខ្សែបំរើរូបនេះលេងប៉ុន្មានទេ និងបានទំលាក់ Pogba ពីអនុប្រធានក្រុមថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីលោក Mourinho ចុះចេញពីតំណែងនៅក្នុងខែធ្នូឆ្នាំមុននេះ Pogba  មានអារម្មណ៍សប្បាយចិត្តឡើងវិញបន្ទាប់ពី លោក Solskjear មកដឹកនាំបន្ត។ បន្ថែមពីនេះទៅទៀត United បានផ្លាស់ប្តូរខ្លាំង និងឡើងទំរង់លេងមិនថានៅក្នុងលីគ ឬពានធំនៅក្នុងទ្វីបអឺរ៉ុបនោះទេ បន្ទាប់ពីលោក Solskjear ឡើងមកធ្វើជាអ្នកចាត់ការទូទៅបណ្តោះអាសន្នបន្ត រហូតដល់ថ្នាក់ Pogba សង្ឃឹមថា គ្រូបង្វឹកសញ្ជាតិណូវែររូបនេះនឹងក្លាយជាគ្រូបង្វឹកពេញសិទ្ធនៅក្នុងរដូវកាលក្រោយៗទៀត។ ប៉ុន្តែ អនាគតរបស់ Pogba អាចនឹងត្រូវឃ្លាតឆ្ងាយពី Old Trafford បន្ទាប់ពីកីឡាករវ័យ ២៦ឆ្នាំរូបនេះបានលើកសរសើរពីក្លឹប Real Madrid នៅក្នុងការធ្វើសន្និសីទកាសែតជាមួយក្រុមជំរើសជាតិបារាំងកាលពីថ្ងៃពុធនេះ។

ហើយ Pogba បាននិយាយថា ”ដូចដែលខ្ញុំតែងតែនិយាយចឹង Real Madrid គឺជាក្រុមក្នុងក្តីសុបិន្តសំរាប់អ្នករាល់គ្នា ហើយវាគឺជាក្លឹបធំមួយក្នុងចំនោមក្លឹបធំជាងគេបង្អស់លើលោក”  ហើយគាត់បានបន្ថែមទៀតថា ”ឥឡូវនេះមាន Zinane ជាគ្រូបង្វឹកថែមទៀតផង ហើយជាក្តីស្រមៃសំរាប់អ្នកដែលចូលចិត្តបាល់ទាត់ បើសំរាប់ខ្ញុំនៅពេលនេះ ខ្ញុំគឺនៅជាមួយ Manchester United ប៉ុន្តែពួកយើងមិនទាន់ដឹងពីអនាគតថាទៅជាយ៉ាងណាទេ។ ខ្ញុំសប្បាយចិត្តនៅជាមួយ Machester ពេលនេះ”៕


អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: