ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១​ ខែមីនា​ កើតឡើង​ ៥​លើក​ ស្លាប់​៥​នាក់​ រង​របួសធ្ងន់​ស្រាល​៧​នាក់​

    BY Khmernote Media March 12, 2018
    គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១​ ខែមីនា​ កើតឡើង​ ៥​លើក​ ស្លាប់​៥​នាក់​ រង​របួសធ្ងន់​ស្រាល​៧​នាក់​

    ​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ (​ប្រុស​៤)​ រង​របួសធ្ងន់​៥​នាក់​ (​ស្រី​៣)​ និង​រង​របួសស្រាល​២​នាក់​(​ស្រី​១)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៩​នាក់​ (​ យប់​៩​នាក់​ )​។​

    ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១១​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ចំនួន​០​គ្រឿង​,​ ថ្មើរជើង​០​នាក់​ និង​យានយន្ត​ផ្សេងៗ​២​គ្រឿង​ ។​

    ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ២​លើក​ ស្លាប់​ ២​នាក់​ ,,​ មិន​គោរព​សិទ្ធិ​ ២​លើក​ (​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ (​ស្លាប់​២​នាក់​)​ ។​

    ​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៥​លើក​,​ ផ្លូវ​ខេត្ត​/​ក្រុង​ ចំនួន​០​លើក​ និង​ផ្លូវលំ​ ចំនួន​១​លើក​ ។​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​,​ រថយន្ត​ធុន​តូច​ ចំនួន​៣​លើក​ និង​រថយន្ត​ធន់​ធំ​០​លើក​ ,​ ថ្មើរជើង​ ០​នាក់​ ,​ យាន​ផ្សេងៗ​២​លើក​ ,​ កង់​០​លើក​ ។​

    ​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ២​លើក​ ស្លាប់​២​នាក់​ របួស​៤​នាក់​ ,​ បាត់ដំបង​ ១​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​ ,​ក្រចេះ​ ១​លើក​ ស្លាប់​១​នាក់​ របួស​០​នាក់​ និង​កំពត​ ១​លើក​ របួស​២​នាក់​ ។​

    ​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១១​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ មីនា​ ដល់​ថ្ងៃ​ទី​១១​ មីនា​ ២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១០១​លើក​ ស្លាប់​ចំនួន​៦៦​នាក់​ របួស​សរុប​ចំនួន​១៦៨​នាក់​ របួសធ្ងន់​ ៨៦​នាក់​ របួសស្រាល​ចំនួន​៨២​នាក់​ ។​

    ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១១​ មីនា​ ២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១០​ មីនា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១១​ មីនា​ ២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៥២៣៩​ គ្រឿង​ (​ម៉ូតូ​៥៤%)​ ,​ មធ្យោបាយ​ល្មើស​ ៤២៧​ គ្រឿង​ (​ម៉ូតូ​៧០%)​ ,​អប់រំ​ ១៩៤​គ្រឿង​ ស្មើរ​៤៥%​ ,​ ពិន័យ​ ២៣៣​ គ្រឿង​ (​បង់ប្រាក់​៩៧%)​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay