ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្តីចង់បានកូនប្រុស តែប្រពន្ធកើតកូនមកសុទ្ធតែស្រី ប្តីខឹងជះទឹកអាស៊ីតដាក់ប្រពន្ធរងរបួសស្ទើរស្លាប់

    BY Khmernote Media March 13, 2018
    ប្តីចង់បានកូនប្រុស តែប្រពន្ធកើតកូនមកសុទ្ធតែស្រី ប្តីខឹងជះទឹកអាស៊ីតដាក់ប្រពន្ធរងរបួសស្ទើរស្លាប់

    ឥណ្ឌា៖ បុរសជាប្តីម្នាក់បានសម្រេចចាក់ទឹកអាស៊ីលើប្រពន្ធខ្លួនឯងឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែគាត់ខឹងនឹងប្រព​ន្ធរបស់គាត់ដែល ពពោះបានសុទ្ធកូនស្រីពីរនាក់ ខណៈដែលគាត់ចង់បានកូនប្រុសជាខ្លាំង។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា​ Farah អាយុ ២៥ ហើយប្តីរបស់នាងមានឈ្មោះថា Siraj អាយុ៣២ឆ្នាំ ហើយពួកគេរស់នៅក្នុងក្រុង Moradabad នៃប្រទេសឥណ្ឌា។

    ពួកគេបានរៀបការជាមួយគ្នាអស់រយៈពេល ៨ ឆ្នាំ ហើយពួកគេមានកូនស្រីម្នាក់អាយុប្រមាណជា ៣ ទៅ ៤ ឆ្នាំ ហើយកាលពីមួយឆ្នាំចុងក្រោយនេះស្រ្តីជាប្រពន្ធបានពពោះមានកូនម្នាក់ទៀត។ ហើយចាប់តាំងពីពេលនាងមានផ្ទៃពោះមក ប្តីរបស់នាងតែងរករឿងជាងជានិច្ចដោយគំរាមថា ប្រសិនបើជាបានកូនស្រីទៀតនាងប្រាកដជាមានបញ្ហាធំ ជាមួយគាត់ហើយ។ ហើយទីបំផុតនាងពិតជាមានកូនស្រីម្នាក់ទៀតមែន ហើយដោយមានគំនិតខឹងនឹងប្រពន្ធយូរមកហើយនោះ ទើបនៅក្នុងថ្ងៃ ៨ មិនា ដែលជាថ្ងៃទិវាសិទ្ធនារីទើបកន្លងទៅថ្មីៗនេះ បុរសជាប្តីបានសម្រេចធ្វើសកម្មភាពចាក់ទឹកអាស៊ីតលើប្រពន្ធយ៉ាងឃោឃៅតែម្តង។

    ក្រោយកើតហេតុបុរសជាប្តីត្រូវបានប៉ូលិសចាប់ខ្លួន ហើយអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនបាននាំគ្នារិះគន់បុរសជាប្តីថា បានធ្វើនៅរឿងដ៏ឆ្កួតលីលាមួយ ព្រោះថាការមានកូនប្រុសឬស្រីនោះ មិនមែនជាកំហុសរបស់ប្រពន្ធនោះទេ តែវារឿងចៃដន្យតែប៉ុណ្ណោះ ៕

    ដោយ៖ភក្តី

    ប្រភព៖asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay