ខ្មែរណូត

ស្វែងរក

  • PR

    ខ្មែរ ប៊ែវើរីជីស ផ្តល់ទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា ៧០០កេស ដល់ខណ្ឌដង្កោសម្រាប់ចូលឆ្នាំខ្មែរ

    BY Naren March 28, 2024
    ខ្មែរ ប៊ែវើរីជីស ផ្តល់ទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា ៧០០កេស ដល់ខណ្ឌដង្កោសម្រាប់ចូលឆ្នាំខ្មែរ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភទឹកក្រូចអាយស៍ IZE ចំនួន ២០០កេស និងទឹកពិសាកម្ពុជាចំនួន ៥០០កេស ជូនទៅខណ្ឌដង្កោ ដើម្បីលើកទឹកចិត្តដល់ខណ្ឌដង្កោដែលតែងតែលះបង់កម្លាំងកាយចិត្ត និងពេលវេលាថែរក្សា ការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងតំបន់ខណ្ឌដង្កោ។

    ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជឿជាក់ថាទឹកក្រូចអាយស៍ IZE សក្តិសមបំផុតសម្រាប់បរិយាកាសសប្បាយៗរាល់ការជួបជុំ និងធ្វើឱ្យរសជាតិអាហារគ្រប់មុខកាន់តែឆ្ងាញ់ ជំរុញឱ្យការជួបជុំកាន់តែមានភាពរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិនាពេលឆាប់ៗនេះ។

    ទីណាមានអាយស៍ IZE ទីនោះសប្បាយ ហើយកាន់តែពិសេស ឥលូវនេះក្រោមគំរបទឹកក្រូចអាយស៍ IZE មានរង្វាន់រថយន្តទំនើប Toyota Raize ជាច្រើនគ្រឿងសម្រាប់រង់ចាំអ្នក។ ជ្រើសរើស ទឹកក្រូចអាយស៍ IZE ពេលចូលឆ្នាំថ្មី មិនត្រូវបានឡានជិះទៅលេងស្រុកជួបជុំគ្រួសារកាន់តែសប្បាយទាំងអស់គ្នា។

    ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគដោយសហគ្រិនខ្មែរ១០០% ប្តេជ្ញាផលិតតែផលិតផល «Made In Cambodia» ដែលមានគុណភាពខ្ពស់ និងផ្តល់គុណតម្លៃបន្ថែមទៅកាន់អតិថិជន ដោយប្រកាន់យកគោលការ ទទួលខុសត្រូវសង្គម និងបរិស្ថានខ្ពស់បំផុត ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានទទួលបានវិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក World Class Operations Management ព្រមទាំងឈ្នះមេដាយមាសពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ៣៣គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជា។

    Share This Post: