កីឡា

អ្នកគាំទ្របិសាចក្រហមត្រៀមជប់លៀងទៀតហើយ!! ពេលនេះ Manchester United អាចនាំយកខ្សែបំរើស្រស់សង្ហាToni Kroos ពី Bernabeu បានក្នុងតំលៃ ៥០លានផោន

BY
Khmernote Media
March 23, 2019

កីឡាករខ្សែបំរើសញ្ជាតិអាឡឺម៉ង់វ័យ ២៩ឆ្នាំ Toni Kroos បានរាយការណ៍ថានឹងអាចចាកចេញពីលីគកំពូលអេស្ប៉ាញនៅក្នុងរដូវកាលក្រោយ ដោយមានលេចលឺព័ត៌មានថានឹងអាចមកលេងនៅក្នុងទឹកដីអង់គ្លេសវិញ។ គួរបញ្ជាក់ផងដែរថា Kroos បានចូលរួមលេងជាមួយនឹងអធិរាជស Real Madrid ចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីចាកចេញពីទីក្រុង Munichប្រទេសអាឡឺម៉ង់។ ពេលនេះ Real Madrid បានបើកផ្លូវអោយ Toni Kroos ចាកចេញហើយបន្ទាប់ពីបានជួយក្លឹបលើកពានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំដែលបានរួមរស់ក្នុងដំបូលពហុកីឡាដ្ឋាន Santiago Bernabeu។ តាមរយៈកាសែត The Sun បានអោយដឹងថា ក្លឹបបិសាចក្រហម Manchester United អាចចុះកុងត្រាដើម្បីនាំយក Kroos ក្នុងតំលៃខ្លួន ៥០លានផោន (៦៦លានដុល្លារសហរដ្ឋអាមេរិច) ពី Real Madrid នៅក្នុងរដូវកាលក្តៅនេះបាន។

បន្ថែមពីនេះទៅទៀ Toni Kroos បានចុះកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២២ ប៉ុន្តែឥឡូវនេះកំពុងតែរកចេញពីរាជធានីរបស់ប្រទេសអេស្ប៉ាញ ដើម្បីស្វែងរកនិងទទួលបានបទពិសោធន៍សម្រាប់អាជីពរបស់គាត់នៅកន្លែងផ្សេងទៀត។ តាមពិតទៅ ក្រុមបិសាចក្រហមតាមប្រមាញកីឡាករខ្សែបំរើរូបសង្ហា Toni Kroos នេះយូរណាស់មកហើយគឺតាំងពីឆ្នាំ ២០១៣មកម្ល៉េះ ប៉ុន្តែធ្វើមិនបានសម្រេច ខណៈដែល Real Madrid បានឆក់យកកីឡាកររូបនេះនៅក្នុងឆ្នាំ ២០១៤ ដើម្បីទៅចូលរួមនៅក្នុងពហុកីឡាដ្ឋាន Santiago Bernabeu។ នាពេលបច្ចុប្បន្ននេះ ក្រុម Real Madrid បានបាត់បងឱកាសលើកពានជាច្រើនមិនថាពានក្នុងលីគអេស្ប៉ាញ ឬក៏ពានធំៗនៅក្នុងទ្វីបអឺរ៉ុបនោះទេ ខណៈដែលក្លឹបមួយនេះទើបនឹងផ្លាស់ប្តូរគ្រូបង្វឹកលោក Solari និងជំនួសដោយអ្នកចាត់ការទូទៅចាស់ លោក Zidane ដែលបានចាកចេញពី Bernabeuកាលពីរដូវកាលមុន បន្ទាប់ពីក្លឹបធ្លាក់ទម្រង់លេងយ៉ាងខ្លាំង៕


អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: