Mourinho លើកឡើងថា Mbappe ជាកីឡាករដែលមានតំលៃជាងគេលើលោក
- March 25, 2019
អតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហមសញ្ជាតិប៉ុកទុយហ្គាលលោក Jose Mourinho និយាយថា តារាបាល់ទាត់វ័យក្មេងសញ្ជាតិបារាំងជាកីឡាករដែលមានតំលៃជាងគេលើលោក ហើយគាត់ជឿជាក់ថា កីឡាករ Kylian Mbappe គឺជាកីឡាករដែលមានតំលៃខ្ពស់ខុសឆ្ងាយពីកីឡាករដ៏ទែ និងមិនអាចកាត់ថ្លៃបាន។ មិនតែប៉ុណ្ណោះ Mbappe គឺជាកីឡារវ័យជំទង់ដែលមានតំលៃខ្លួនថ្លៃជាងគេលើលោកដែលបានផ្លាស់ប្តូរពីក្លឹប Monaco នៅក្នុងឆ្នាំ ២០១៧ ចូលរួមជាមួយ PSG នៅក្នុងតំលៃខ្លួន ១៨០លានផោន ហើយ Mbappe ជាកីឡាករទីពីរដែលថ្ងៃជាងគេលើលោកបន្ទាប់ពីមិត្តរួមក្រុម Neymar។ បន្ថែមពីនេះទៅទៀត កីឡាកររូបនេះបានជួយអោយក្រុមជម្រើសជាតិបារាំងលើកពាន World Cup កាលពីឆ្នាំមុននៅក្នុងប្រទេសរុស្សី ខណៈដែលរកបាន ២៦គ្រាប់ក្នុង ២៣ប្រកួតនៃក្របខ័ណ្ឌកំពូលប្រទេសបារាំងនៅរដូវកាលនេះ។

លើសពីនេះទៅទៀត លោក Mourinho អ្នកដែលបាននិយាយថា តំលៃរបស់ Mbappe ខ្ពស់ជាងកីឡាករ Christiano Ronaldo ឬ Lionel Messi នៅក្នុងទីផ្សារពិភពលោក ហើយជាកីឡាករដែលគ្មានក្លឹបធំណាមួយអាចទិញបាននោះទេ។ លោក Mourinho បានប្រាប់ទៅកាសែត Canal Plus ថា ”ខ្ញុំមិនបានប្រាប់ថា គាត់គឺជាកីឡាករល្អជាងគេលើលោកនោះទេ ប៉ុន្តែក្នុងគំនិតរបស់ខ្ញុំ គាត់គឺជាកីឡាករដែលមានសារៈសំខាន់ជាងគេបំផុតនៅក្នុងតំលៃទីផ្សារនាពេលបច្ចុប្បន្ន” ហើយគាត់បន្ថែមទៀតថា ”ប្រសិនបើខ្ញុំជាអ្នកចាត់ការទូទៅនៅក្នុងក្លឹបណាមួយ ខ្ញុំនឹងចង់សូម្បីតែគិតពី Kylian Mbappe ព្រោះគាត់គឺជាកីឡាករដែលមិនអាចកាត់ថ្លៃបាន ផ្ទុយទៅវិញប្រសិនបើអ្នកណាចង់ព្យាយាមទិញរូបគាត់ សូមជូនពរអោយសំណាងល្អ”។ គួរបញ្ជាក់ផងដែរថា នេះគឺគ្រាន់តែជាមតិរបស់បុគ្គលម្នាក់ដែលបានបញ្ចេញជាសាធារណៈ ប៉ុន្តែតាមការពិតយើងមិនអាចនិយាយអ្វីបានក្រៅពីរងចាំមើលនៃការវិវត្តរបស់បាល់ទាត់ពិភពលោកទាំងអស់គ្នា៕
- Share This Post:









