ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ចាប់ពីស្អែកនេះ ដល់ថ្ងៃទី០៥ ខែឧសភា ខណ្ឌចំនួន ១០ នៅក្នុងក្រុងភ្នំពេញ និងស្រុក ១នៅខេត្តកណ្ដាល នឹងជួបបញ្ហារអាក់រអួលភ្លើង

    BY Liny Chan May 1, 2024
    ជូនដំណឹង! ចាប់ពីស្អែកនេះ ដល់ថ្ងៃទី០៥ ខែឧសភា ខណ្ឌចំនួន ១០ នៅក្នុងក្រុងភ្នំពេញ និងស្រុក ១នៅខេត្តកណ្ដាល នឹងជួបបញ្ហារអាក់រអួលភ្លើង

    អគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងបណ្ដាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ និងស្រុកអង្គស្នួលខេត្តកណ្ដាល ចាប់ពីថ្ងៃទី០២ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

    បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ការរអាក់រអួលខាងលើនេះ គឺដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ បើទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: