កីឡា

ក្រោយមានរបួសពេលលេងអោយក្រុមជម្រើសជាតិ Ronaldo ថាមិនភ័យ

BY
Khmernote Media
March 26, 2019

កីឡាករ Christiano Ronaldo បានលើកឡើងថា គ្មានអ្វីដែលត្រូវភ័យខ្លាចនោះទេបន្ទាប់ពីរបួសសរសៃគន្លាក់ក្រោយជង្គង់កាលពីការប្រកួតប៉ុកទុយហ្គាល១ស្មើជាមួយស៊ីប៊ីនៅថ្ងៃច័ន្ទមុននេះ ហើយគាត់បានបន្ថែមទៀតថាគាត់មិនមានការបារម្ភអ្វីបន្តិចសោះឡើយក្រោយមានរឿងនេះកើតឡើង។ គួរបញ្ជាក់ផងដែរថា ប៉ុកទុយហ្គាលបានធ្វើជាម្ចាស់ផ្ទះដើម្បីស្វាគមន៍ប្រទេសស៊ីប៊ីនៅក្នុងទីក្រុង Lisbonនៅថ្ងៃច័ន្ទ ក្នុងវគ្គជំរុះពានអឺរ៉ូ ២០២០។ ប៉ុន្តែការប្រកួតចាប់ផ្តើមមិនទាន់បានប៉ុន្មានផង កីឡាករ Ronaldo របួសសរសៃគន្លាក់ក្រោយជង្គង់នៅក្នុងតង់ទី១នាទីទី ៣០ ហើយគាត់ត្រូវបានដូរចេញផងដែរ។ ផ្ទុយទៅវិញ Ronaldo បានទទួចថាបញ្ហានេះគ្មានអ្វីធំដុំនោះទេសម្រាប់គាត់ ហើយគាត់ក៏គ្មានការព្រួយបារម្ភអ្វីទាំងអស់ចំពោះការប្រកួតរបស់លោកជាមួយក្លឹបJuventus។

ក្នុងនោះដែរគាត់បាននិយាយបន្ទាប់ការប្រកួតកាលពីថ្ងៃច័ន្ទនេះបញ្ចប់ថា ”ខ្ញុំមិនបារម្ភអ្វីទាំងអស់ ព្រោះខ្ញុំដឹងច្បាស់ពីស្ថានភាពរាងកាយរបស់ខ្ញុំ។ វាកើតឡើងហើយវាជាបាល់ទាត់ ដូច្នេះហើយយើងគេចមិនផុតពីស្ថានភាពបែបនេះទេ។ ខ្ញុំទប់អារម្មណ៍របស់ខ្ញុំបានព្រោះខ្ញុំដឹងថាខ្ញុំនឹងត្រឡប់ទៅសភាពដើមវិញនៅក្នុងរយៈពេល១អាទិត្យ ឬ២អាទិត្យទៀតដោយគ្មានបញ្ហាអ្វីទាំងអស់”។ ហើយអ្វីដែល Ronaldo កំពុងតែនិយាយនេះគឺជាដំណឹងល្អសម្រាប់ Juventus ដែលកំពុងត្រៀមខ្លួនប៉ះជាមួយ Ajaxនៅក្នុងពាន Chmapions League។ Juventus ត្រូវប៉ះជាមួយ Ajax ក្នុងជើងទីមួយនៅក្នុងទឹកដី Amsterdam របស់ Ajax នៅថ្ងៃទី១០ ខែមេសាខាងមុខ និងត្រូវបើកទ្វារពហុកីឡាដ្នាន Turin ដើម្បីស្វាគមន៍ Ajaxវិញនៅជើងទី២ក្រោយ៦ថ្ងៃបន្ទាប់។ សរុមសេចក្តីមកយើងរងចាំមើលទាំងអស់គ្នាថា Ronaldo អាចជាពីរបួសទាន់ពេលដែរឬទេ ខណៈដែលការប្រកួតនៅសល់ប្រហែលជាងពីរអាទិត្យទៀតខិតចូលមកដល់៕

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: