អ្នកណាចង់ឃើញ Idol របស់ខ្លួនអាចសន្សំលុយទិញសំបុត្រយន្តហោះពីឥឡូវទៅ!! ក្លឹបធំៗដូចជា Spur, Inter Milan, Manchester United, Juventus… នឹងហោះមកប្រទេសសឹង្ហបុរីដើម្បីចូលរួមលេងពាន International Champions Cup នៅក្នុងខែកក្កដាខាងមុខនេះ
- March 27, 2019
មានការរាយការណ៍ពីប្រទេសសឹង្ហបុរីបានអោយដឹងថា មានក្លឹបធំៗចំនួនបួននឹងហោះមកកាន់ប្រទេសសឹង្ហបុរីមានដូចជា ក្លឹបសេះបង្កង់ Juventus មាន់ក្នាយមាស Tottenham Hotspure ក្លឹប Inter Milan និងក្លឹបបិសាចក្រហម Manchester United បានយល់ព្រមចូលរួមលេងពានជើងឯកអន្តរជាតិក្នុងប្រទេសសឹង្ហបុរី (International Champions Cup) និងបានប្រកាសនៅថ្ងៃនេះតែម្តង (២៧ ខែមិនា)។ នៅក្នុងនោះដែរ មានពីរប្រកួតនឹងត្រូវលេងនៅក្នុងពហុកីឡាដ្នានជាតិរបស់ប្រទេសសឹង្ហបុរី ដោយក្រុមបិសាចក្រហមប៉ះជាមួយក្រុម Inter នៅថ្ងៃទី២០ ខែកក្កដា ហើយក្រុមសេះបង្កង់ Juventus នឹងត្រូវជួបជាមួយក្រុមមាន់ក្នាយមាស Tottenham Hotspur នៅក្នុងថ្ងៃទី២១ខែកក្កដា និងត្រូវចាប់ផ្តើមលេងនៅម៉ោង ៧និង៣០នាទី។

ទោះបីជាយ៉ាងណាក៏ដោយគណកម្មការរៀបចំការប្រកួតមិនទាន់បញ្ជាក់ដែលទេថា ក្រុមទាំងអស់នឹងនាំយកកីឡាករឈុតធំទាំងអស់របស់ពួកគេមកកាន់ប្រទេសសឹង្ហបុរីឬយ៉ាងណានោះទេ។ ហើយអាចនឹងមានកីឡាករល្បីៗមួយចំនួនដូចជា Chirstiano Ronaldo មកពីក្រុមJuventus, Henry Kane និង Son Heung-min មកពីក្រុមSpurs, កីឡាករ Radia Nainggolan មកពីក្រុម Inter និងកីឡាករ Paul Pogba និងRomelu Lukaku របស់ក្រុមបិសាចក្រហម Manchester United។ មិនតែប៉ុណ្ណោះការបើកព្រឹត្តការណ៍នៃពានរង្វាន់នេះនឹងមានការចូលរួមពី អតីតកីឡាកររបស់ក្រុមបិសាចក្រហម Dwight Yorke, Francesco Toldo របស់ក្រុម Inter, Fabrizio Ravanelle របស់ក្រុម Juventus ហើយនិង Teddy Sheringham របស់ក្រុម Spurs ផងដែរ។ សរុបមក មានក្រុមចំនួន១២ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ ICC នេះដែលពួកគេមកពីជំុវិញពិភពលោកមុននឹងការចាប់ផ្តើមរដូវកាលថ្មី ២០១៩-២០២០ របស់ទ្វីបអឺរ៉ុប៕
អត្ថបទ៖ សុគុណា
ប្រភព៖ ChannelNewsAsia
- Share This Post:










