PR

ច្រៀងផងយំផង! ផ្ទុះការសរសើរលើបេក្ខនារី យ៉ាង ចាន់រតនា ក្នុងវគ្គ BEAT THE LIVE សប្តាហ៍ទី៣នេះថា ខ្លាំងដូចតារាអាជីព

BY
Liny Chan
May 14, 2024

មកដល់សប្ដាហ៍ទី៣ នៃវគ្គផ្សាយផ្ទាល់ Beat The Live នៃកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២នេះ មានបេក្ខជនសរុប ៥រូប ហើយដែលត្រូវចាកចេញពីកម្មវិធី ជាក់ស្ដែងកាលពីសប្ដាហ៍ទី១ បេក្ខជន ៣រូបត្រូវបានជម្រុះ ហើយសប្ដាហ៍ទី២ បេក្ខជន ២រូបទៀតក៏ត្រូវបានចាកចេញពីកម្មវិធីផងដែរ ។


 
យ៉ាងណាមិញ បេក្ខជនឆ្នើម ១០រូប បានឡើងមកប្រកួតយ៉ាងស្វិតស្វាញជាបន្តនៅវគ្គផ្សាយផ្តាល់សប្តាហ៍ទី៣នេះ ដោយបានជួបនឹងវិញ្ញាសារបទចម្រៀងមរតកដើម។ អាចរាប់ថានេះគឺជាវិញ្ញាសារដ៏លំបាកមួយ ព្រោះបទចម្រៀងមរតកដើមគឺពិតជាមិនងាយស្រួលក្នុងការបកស្រាយឡើយ។


 
ក្នុងចំណោមបេក្ខជនទាំងអស់ បេក្ខនារីវ័យ18ឆ្នាំ យ៉ាង ចាន់រតនា មិនត្រឹមតែធ្វើបានល្អក្នុងវិញ្ញាសារមួយនេះទេ គឺសំឡេងនិងការសម្តែងរបស់នាងបានទាញគណៈកម្មការ និងទស្សនិកជនដែលទស្សនាផ្ទាល់ឲ្យងើបទះដៃពេញស្ទូឌីយោតែម្តង។


 
បទចម្រៀងដ៏កម្សត់ ‘ទំនួញនាងបដាចា’ ត្រូវបានបេក្ខនារី យ៉ាង ចាន់រតនា លើកឡើងយកមកប្រឡងក្នុងសប្តាហ៍នេះ នាងបានជំនះដោយទឹកដមសំឡេងយ៉ាងពីរោះ ហើយថែមទាំងចូលតួច្រៀងផង ស្រក់ទឹកភ្នែកផង រហូតដល់ដេកដួលនូវឈុតចុងក្រោយ មើលឡើងភ្លឹកចូលតួតាម។


 
ជាមួយនឹងការបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយនេះ ពិតជាមិនពិបាកនឹងធ្វើឲ្យបេក្ខនារីវ័យក្មេងម្នាក់នេះ ឲ្យអាចបន្តទៅសប្តាហ៍ក្រោយឡើយ។ គួរបញ្ជាក់ផងដែរថា ត្រឹមសប្ដាហ៍ទី៣នេះបានបញ្ចប់ គឺនៅសល់បេក្ខជនត្រឹមតែ ៨រូបចុងក្រោយតែប៉ុណ្ណោះនឹងត្រូវបន្តទៅវគ្គបន្ទាប់។


 
រង់ចាំទស្សនាទាំងអស់គ្នាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី២ វគ្គ Beat The Live សប្តាហ៍ទី៤ ដែលសំបុត្រចូលទស្សនាអាចរកទិញបាននៅតាមទីតាំងដែលបានកំណត់ឬក៏ទិញនៅទីតាំងផ្សាយផ្ទាល់ ស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤៕


 

Share This Post: