កីឡា

Ramos និង Ronaldo កំពុងបញ្ចុះបញ្ចូលលោក Florentino Perez ថាកុំអោយទិញ Pogba

BY
Khmernote Media
March 12, 2018

ខ្សែការពារ Sergio Ramos និងខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបអធិរាជសរ Real Madrid បានបញ្ចុះបញ្ចូលប្រធានក្លឹប Real Madrid លោក Florentino Perez ដើម្បីកុំអោយទិញខ្សែបម្រើ Paul Pogba នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើ Paul Pogba កំពុងមានពាក្យចចាមអារាមជាច្រើនថារូបគេអាចនឹងត្រូវលោក Jose Mourinho ដាក់លក់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។ ការដាក់លក់ Pogba នៅក្នុងរដូវក្ដៅខាងមុខនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនគោរពតាមផែនការរបស់លោក Jose Mourinho ជាពិសេស Pogba បានធ្លាក់ទំរង់លេងយ៉ាងខ្លាំងដែលជាហេតុធ្វើអោយ Jose Mourinho មិនសប្បាយចិត្ត។

បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនអំពីការលក់ Pogba នេះ ខ្សែការពារ Sergio Ramos និងខ្សែប្រយុទ្ធ Cristiano Ronaldo មានការព្រួយបារម្ភខ្លាចលោក Florentino Perez ចុះហត្ថលេខាទិញ Pogba។ Ramos និង Ronaldo អាចនឹងនិយាយបញ្ចុះបញ្ចូលលោក Perez ថាកុំអោយទិញ Pogba ព្រោះការចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិបារាំងរូបនេះគឺមិនមែនជារឿងចាំបាច់នោះទេ។

បុត្រ

ប្រភព៖ Goal

Share This Post: