ផ្អេីលពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ! ចាប់បានកូនក្រពេីមួយក្បាល សង្ស័យមានមនុស្សយកមកព្រលែងនៅក្នុងស្រះសាកលវិទ្យាល័យ
ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា មានករណីយកកូនក្រពើមកព្រលែងនៅក្នុងស្រះទឹករបស់សាកលវិទ្យាល័យ ប៉ុន្តែត្រូវបានសន្តិសុខសាលាទប់ស្កាត់បានទាន់ពេល។

តាមរយៈការបង្ហោះនៅលើគណនីផ្ទាល់ខ្លួន ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា៖ «ជារឿងគ្រោះថ្នាក់និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកព្រលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថាការដោះលែងសត្វឲ្យមានជីវិតនិងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។ ខ្ញុំសូមអរគុណនិងកោតសរសើរដល់បងប្អូនសន្តិសុខយើងដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ។ សូមយើងទាំងអស់គ្នាមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ »៕

អត្ថបទ៖ លីនី
ប្រភព៖ Chet Chealy