កីឡា

Courtois បានិយាយថា ពិតជាចង់អោយកីឡាករឆ្នើមរបស់ Chelsea Eden Hazard ចូលរួមជាមួយខ្លួននៅ Real Madrid ក្នុងរដូវកាលក្រោយនេះ

BY
Khmernote Media
March 28, 2019

កីឡាករអ្នកចាំទីវ័យក្មេងរបស់អធិរាជស Real Madrid ចង់អោយមិត្តរួមជម្រើសជាតិប៊ែលស្ស៊ីក និងជាតារាបាល់ទាត់របស់តោខៀវ Chelsea ចូលរួមជាមួយខ្លួននៅក្នុងទឹកដីពហុកីឡាដ្នាន Bernabou របស់ Real Madrid នៅរដូវក្តៅនេះ។ ជាមួយគ្នានោះដែរ Hazard ក៏បានទំលាយថានៅក្នុងដើមខែកុម្ភៈគាត់បានសម្រេចជោគវាសនារបស់គាត់ ប៉ុន្តែគាត់មិនទាន់បានប្រកាសពីគម្រោងរបស់គាត់នៅឡើយទេ។ កីឡាករវ័យ២៨ឆ្នាំរូបនេះកំពុងតែជាប់កុងត្រាជាមួយតោខៀវ Chelsea រហូតដល់ឆ្នាំ ២០២០ បានមានទំនាក់ទំនងជាមួយ Real Madrid យូរដែរមកហើយ និងពេលនេះមិត្តរួមក្រុមជម្រើសជាតិរបស់គាត់កីឡាករ Courtois ចង់អោយ Hazard មកចូលរួមនៅលីគកំពូលរបស់ប្រទេសអេស្ប៉ាញជាមួយគ្នា។

ក្នុងនោះដែរកីឡាករ Courtois បាននិយាយប្រាប់សារព័ត៌មាន Onda Cero នៅថ្ងៃពុធនេះថា ”ខ្ញុំមិនដឹងទេថាគាត់នឹងចុះកុងត្រាជាមួយ Real Madrid ឬអត់នោះ ប៉ុន្តែខ្ញុំដឹងថាក្លឹបចង់បានគាត់” ហើយគាត់បានបន្តទៀតថា ”សម្រាប់ខ្ញុំ Hazard គឺជាកីឡាករដ៏ល្អ ប៉ុន្តែខ្ញុំមិនមែនជាអ្នកសម្រេចចិត្តនោះទេ។  កីឡាករនីមួយជាអ្នកសម្រេចនូវអ្វីដែលគេចង់ធ្វើសំរាប់ជីវិតរបស់ពួកគេ ហើយ Hazard ជាកីឡាករម្នាក់ដែលល្អជាងគេលើលោក និងជាមិត្តភក្តិរបស់ខ្ញុំ ដូចនេះហើយខ្ញុំចង់អោយគាត់នៅទីនេះជាមួយខ្ញុំ”។ បញ្ជាក់ផងដែរថា Courtois បានលេងជាមួយតោខៀវ Chelsea ចំនួន ៤រដូវកាលមុននឹងធ្វើការចាកចេញមកចូលរួមជាមួយ Real Madrid នៅក្នុងខែសីហាឆ្នាំមុននេះ។ នៅពេលនេះ Hazard បានស៊ុតបញ្ចូលទី១៣គ្រាប់ និងបោះអោយគេស៊ុតចំនួន ១១គ្រាប់ នៅក្នុង ២៩ប្រកួតនៃក្របខ័ណ្ឌ English Preamier League នៅរដូវកាលនេះ ជាមួយ Chelsea ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ៦ក្នុងតារាង៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: