នោះ!! Zidance និង Real Madrid ចង់ដណ្ដើមកីឡាកររូបនេះពី ក្លឹបបិសាចក្រហម Manchester United ដើម្បីជំនួសតំណែង Casemrio
- March 28, 2019
រដូវកាលចាស់ជិតបានបញ្ចប់ ដូច្នេះហើយការដោះដូរកីឡាករនៅរដូវក្តៅនេះក៏ឈានចូលជិតមកដល់ផងដែរ ហើយក្លឹបកំពូលៗនៅក្នុងទ្វីបអឺរ៉ុបកំពុងដុតដៃដុតជើងដើម្បីធ្វើការសម្រេចចិត្តក្នុងការទិញកីឡាករ ឬលក់កីឡាករ ដើម្បីបំពេញបន្ថែមនូវចន្លោះប្រហោងនៅក្នុងក្រុមរបស់ពួកគេ ខណៈដែលក្លឹបយក្ស Real Madrid ក៏មិនខុសគ្នាដែរ។ ជាមួយគ្នានេះដែរ Zinedine Zidane និង Los Blancos កំពុងតែមានគំរោងដើម្បីបំពេញចន្លោះខ្វះខាតរបស់ក្លឹប ខណៈដែលក្លឹបកំពុងតែធ្លាក់ដុនដាបមិនថានៅក្នុងក្របខ័ណ្ឌ La Liga ឬក៏ពាន UCL នោះទេ ខណៈពេលដែរធ្លាក់នៅក្នុងវគ្គ១៦ក្រុម ក្រោយពេលចាញ់ Ajaxនៅក្នុងទឹកដីខ្លួនឯង ៤ទល់នឹង១ ក្នុងពាន UEFA Champion League ហើយនៅពេលនេះពួកគេកំពុងសម្លឹងរកខ្សែបំរើការពារដែលជារឿងចាំបាច់របស់ក្លឹបនៅពេលនេះ។

ជាមួយគ្នានេះដែរ ក្លឹប Real Madrid កំពុងសម្លឹងឃើញកីឡាកររបស់ Lyon Tanguy Ndombele ដើម្បីជំនួសតំណែងរបស់ Casemiro ដែលគំរោងនឹងចាកចេញពី Real Madrid នៅរដូវកាលក្រោយ។ កីឡាករ Ndombelel បានឡើងជើងយ៉ាងខ្លាំងនៅក្នុងរដូវកាលនេះក្នុងប្រទេសបារាំង ហើយត្រូវបានជឿជាក់ថានឹងក្លាយជាគោលដៅសម្រាប់ក្លឹបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុប ជាពិសេសក្លឹបបិសាចក្រហមរបស់អង់គ្លេស។ មិនតែប៉ុណ្ណោះ កីឡាករវ័យ ២២ឆ្នាំរូបនេះត្រូវបានរំពឹងទុកថាអាចយកមកបំពេញជំនួស Casemiro និង Marcos Llorente ជាខ្សែបំរើពីររូបដែលមានគម្រោងចាកចេញពីក្លឹប Real Madrid នៅរដូវកាលក្តៅនេះ។ គួរបញ្ជាក់ផងដែរថា Ndombele រកបាន២គ្រាប់ និង assists បាន៧គ្រាប់ក្នុងរដូវកាលនេះ ហើយនឹងក្លាយជារឿងល្អសម្រាប់ Real Madrid ប្រសិនបើអាចនាំយកកីឡាកររូបនេះមកបាន៕
- Share This Post:








