Man Utd ប្រកាសធ្វើគូរប្រជែងជាមួយនឹង Real Madrid ហើយដើម្បីដណ្ដើម Lewandowski នៅក្នុងរដូវកាលក្រោយនេះ
- March 12, 2018
យោងតាមសារពត៌មាន Kicker បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United កំពុងនាំមុខក្នុងការប្រជែងគ្នាជាមួយនឹងក្លឹបធំៗដើម្បីដណ្តើមខ្សែប្រយុទ្ធ Robert Lewandowski ពីក្លឹប Bayern Munich។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញកំពុងស្វែងរកផ្លូវក្នុងការចង់ចាកចេញពីទឹក Allianz Arena នៅរដូវក្តៅខាងមុខ ហើយកាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Robert Lewandowski ក៏មានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដែរបន្ទាប់ពី Real Madrid មានចំណាប់អារម្មណ៍ចង់បានរូបគេនៅក្នុងរដូវកាលក្រោយនេះ។
ថ្វីដែលខ្សែប្រយុទ្ធ Robert Lewandowski កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក៏ដោយ ប៉ុន្ដែពេលនេះក្លឹបបិសាចក្រហម Manchester United កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែប្រយុទ្ធ Robert Lewandowski ហើយ Manchester United កំពុងរៀបចំអ្នកតំណាងរបស់ខ្លួនអោយត្រៀមជួបជាមួយនឹងភ្នាក់ងាររបស់ Robert Lewandowski ទៀតផង។ លើសពីនេះទៅទៀតក្លឹបបិសាចក្រហម Manchester United នឹងត្រៀមកញ្ចប់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះនៅពេលបញ្ចប់រដូវកាលនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






