ក្រុមហ៊ុនអេឡិចត្រូនិកលំដាប់អន្តរជាតិ «Samsung Electronic» ចង់ឃើញផ្ទាល់ការផលិតភេសជ្ជៈ «Made in Cambodia»
- BY
- Naren
- May 30, 2024
(ភ្នំពេញ)៖ ភាពល្បីល្បាញនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញចិត្តភ្ញៀវលំដាប់ពិភពលោកដូចជា ឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូត ភ្នាក់ងារកុងស៊ុល ប្រចាំនៅប្រទេសកម្ពុជា ក្រុមហ៊ុនភេសជ្ជៈក្រៅប្រទេស ហើយថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីល្បាញលំដាប់អន្តរជាតិ Samsung Electronic បានមកទស្សនាផ្ទាល់ពីច្រវាក់ផលិតកម្មស្តង់ដារអន្តរជាតិរបស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស Monde Selection ៣៧គ្រឿង បញ្ជាក់ពីគុណភាព ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ៕





- Share This Post:






