ក្លឹបម្ចាស់ពាន UCL ៥សម័យកាល Bayern Munich កំពុងសម្លឹងឃើញអតីតគ្រូបង្វឹកបិសាចក្រហមលោក Jose Mourinho ដើម្បីដឹកនាំក្រុមនៅរដូវកាលក្រោយនេះ
- March 29, 2019
ម្ចាស់ពានបាលទាត់ទ្វីបអឺរ៉ុប៥សម័យកាល Bayern Munich មិនត្រូវបានបន្តជាមួយអ្នកចាត់ការទូទៅ Niko Kovacនោះទេ ដោយមើលទៅមិនអាចជួយក្លឹបអោយឈ្នះនៅក្នុង Bundesliga និងបានសម្លឹងឃើញលោក Jose Mourinho ដើម្បីមកដឹកនាំក្លឹបនៅក្នុងរដូវកាលក្រោយនេះ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho អស់ការងារធ្វើតាំងពីខែធ្នូឆ្នាំ២០១៨មកម្ល៉េះ ដោយបានបណ្ដេញចេញក្នុងនាមជាគ្រូបង្វឹករបស់បិសាចក្រហម Manchester United ប៉ុន្តែគ្រូបង្វឹកសញ្ជាតិប៉ុកទុយហ្គាលរូបនេះបានបន្សល់កំណត់ត្រាជាច្រើនដង ហើយគាត់ពេញចិត្តនឹងត្រលប់ទៅដឹកនាំវិញនៅក្នុងរដូវកាលថ្មីនេះ។

មិនតែប៉ុណ្ណោះគាត់បាននិយាយរៀបរាប់ពីប្រភេទក្លឹបដែលល្អឥតខ្ចោះ និងសមស្របសម្រាប់រូបលោក ជាមួយនឹងគ្រោងការច្បាស់លាល់ និងមហិច្ចតាដ៏ធំ ខណៈដែលមានព័ត៌មានល្ហៀងៗថា គាត់អាចនឹងទៅដឹកនាំក្នុងប្រទេសណាដែលគាត់មិនទាន់បានឈ្នះពានអ្វីសោះ និងក្លឹបណាដែលអាចធ្វើអោយរូបលោកឈ្នះពាន Champions League លើកទី៣របស់គាត់។

ដោយសារតែមតិយោគបល់ទាំងអស់នេះហើយ ដែលធ្វើអោយមានពាក្យចចាមអារ៉ាមថា ក្លឹបដែលគាត់កំពុងនិយាយនោះគឺ ក្លឹប Bayern Munich ដែលនៅក្នុងក្របខ័ណ្ឌ Bundesliga ជាលីគដែលលោក Mourinho មិនដែលមកដឹកនាំពីមុនមក ហើយក៏ជាក្លឹបមួយដែលអាចអោយគាត់ដឹកនាំដើម្បីឈ្នះពាន UEFA Champions League ផងដែរ។ នាពេលបច្ចុប្បន្ននេះ សារព័ត៌មាន FootMercato បានរាយការណ៍ថាក្លឹប Bayern Munich កំពុងតែចាប់អារម្មណ៍លោក Mourinho ដើម្បីយកមកដឹកនាំនៅក្នុងរដូវកាលក្រោយនេះ ដើម្បីជំនួសតំណែងលោក Niko kovac៕
អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:









