ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឧបត្ថម្ភថវិកាចំនួនដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល ៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ
BY Liny Chan
May 31, 2024
នាល្ងាចថ្ងៃសុក្រ ទី៣១ ឧសភា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី” ។

ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាស ផ្ដល់ថវិកាឧបត្ថម្ភចំនួនដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ដើម្បីជួយដល់ដំណើរការនៃការចូលរួម ខ្ញុំសូមចូលរួមជួយសមាគមសិល្បៈករខ្មែរក្នុងរយៈពេល ៥ឆ្នាំ ក្នុងមួយឆ្នាំ ១០ម៉ឺនដុល្លារ »។
ទន្ទឹមនឹងនេះដែរ សម្ដេចធិបតី ក៏បានមានប្រសាសន៍ណែនាំសមាគមសិល្បៈខ្មែរ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគី ដើម្បីរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងក្នុងអាជីពផ្ទាល់ផង ទាំងដើម្បីសង្គមផង និងសិល្បៈដ៏ថ្លៃថ្លាផង៕




អត្ថបទ៖ លីនី