PR

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស រួមសហការជាមួយកំពូល អ្នកប្រដាល់ ម៉ានី ប៉ាគីអាវ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ

BY
Naren
June 1, 2024

ភ្នំពេញ, ថ្ងៃទី31 ខែឧសភា ឆ្នាំ2024 – ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages)ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញសម្រាប់ភាពច្នៃប្រឌិត និងផ្តោតសំខាន់លើគុណភាពមានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការជាមួយកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិដែលទើបតែត្រូវបានតែងតាំងថ្មីសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ បានបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធីប្រដាល់ “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងក្បាច់គុនបុរាណរបស់ខ្លួននៅកាន់ពិភពលោក។

វត្តមាន លោក ម៉ានី ប៉ាគីអាវ ក្នុងកម្មវិធី “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) គឺជាមហាព្រឹត្តិការណ៍ក្នុងកំណត់ត្រាថ្មីដែលបញ្ជាក់ពីគុណតម្លៃនៃកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាដើម្បីឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះលោក ម៉ានី ប៉ាគីអាវ មិនត្រឹមតែបានបំផុសទឹកចិត្តអត្តពលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចាប់អារម្មណ៍ជាសាកលទៅលើកីឡាប្រដាល់គុនខ្មែរ ដោយបង្ហាញពីវិន័យ និងជំនាញរបស់កីឡាករប្រដាល់កម្ពុជាផងដែរ។

នៅក្នុងការប្រកួតនេះលោក ម៉ានី ប៉ាគីអាវ បានថ្លែងសុន្ទរកថាលើកទឹកចិត្ត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទាំងអត្តពលិក និងអ្នកចូលរួមទស្សនា។ លោកបានថ្លែងថា៖ «វាជាកិត្តិយសណាស់ដែលខ្ញុំបានមកទីនេះនៅថ្ងៃនេះ ហើយបានឃើញនូវទេពកោសល្យ និងការលះបង់ដ៏មិនគួរឲ្យជឿរបស់កីឡាករប្រដាល់គុនខ្មែរ។ ក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលបានចំណាយស្ទើរតែមួយជីវិតនៅលើសង្វៀនប្រដាល់ ខ្ញុំយល់ពីការខិតខំប្រឹងប្រែង និងឆន្ទៈដែលជំរុញយើងម្នាក់ៗឱ្យខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យ និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ។ សូមអរគុណសម្រាប់ក្តីស្រឡាញ់ និងការគាំទ្រពីប្រជាជនកម្ពុជាទាំងអស់កន្លងមក។ កីឡាប្រដាល់គុនខ្មែរ គឺលើសពីកីឡាទៅទៀត។ វាជាសក្ខីភាពនៃកម្លាំង និងស្មារតី ដូច្នេះសូមបងប្អូនទាំងអស់គ្នានៅទីនេះ សូមកុំភ្លេចបន្តការតស៊ូរក្សាជំនឿដ៏មុតមាំហើយសំខាន់បំផុតនោះ គឺត្រូវបន្តក្រោកឈរឡើងដើម្បីភាពអស្ចារ្យនៅលើឆាកអន្តរជាតិ។»

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្តេជ្ញាបង្កើតឱកាសសម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីទទួលបានការបង្ហាញ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចាប់ដៃគូជាមួយកំពូលកីឡាករអន្តរជាតិដូចជាលោក ម៉ានី ប៉ាគីអាវ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងលើកកម្ពស់កីឡាប្រដាល់គុនខ្មែរឱ្យគេបានស្គាល់ និងឱ្យតម្លៃនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះមិនមែនគ្រាន់តែជាការលើកកម្ពស់ម៉ាកសញ្ញាក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយមរតកវប្បធម៌ទាំងមូល និងផ្តល់ឱ្យអត្តពលិកកម្ពុជានូវវេទិកាមួយដើម្បីបញ្ចេញសមត្ថភាពនៅទូទាំងពិភពលោក។

លោក ផន មុតសុក្រឆពណ្ណ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានសម្ដែងនូវការសាទរចំពោះកិច្ចសហការនេះ ហើយលោកបានមានប្រសាសន៍៖ «សូមនាំមកជូននូវ សង្វៀនហនុមានគុនខ្មែរ ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកកីឡាប្រដាល់គុនខ្មែរ ដែលទើបនឹងបង្កើតថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលនាំមកជូនដោយក្រុមហ៊ុន ហនុមាន។ បន្ថែមពីលើការអបអរសាទរនៃភាពល្បីល្បាញទៅកាន់ទូទាំងពិភពលោក ជាមួយនឹងវត្តមានរបស់ទូតសុច្ឆន្ទៈអន្តរជាតិដែលជាជើងឯកប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ យើងប្រមូលផ្តុំគ្នានៅយប់នេះ ដើម្បីទស្សនាមហាព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ជាមួយកីឡាករប្រដាល់គុនខ្មែររបស់យើង។ ទាំងអស់នេះជាការសរបញ្ជាក់នូវគុណតម្លៃនៃព្រឹត្តិការណ៍នេះ និងគោលដៅលើកកម្ពស់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ។»

ជាមួយនឹងមោទនភាពដ៏អស្ចារ្យក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នេះ ដើម្បីជំរុញកីឡាករប្រដាល់គុនខ្មែរឱ្យដើរតាមក្តីស្រមៃរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់កីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ភាពជាដៃគូរវាង ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ គឺជាជំហានដ៏សំខាន់មួយឈានឆ្ពោះទៅកាន់ការធ្វើសកលភាវូបនីយកម្មកីឡាប្រដាល់គុនខ្មែរ។ តាមរយៈការចូលរួមក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងការទទួលយកបទពិសោធន៍ម៉ាកសញ្ញាដ៏សម្បូរបែប។ កិច្ចសហការនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ទាំងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងកីឡាប្រដាល់គុនខ្មែរ ឈានទៅរកភាពជោគជ័យថ្មី។

អំពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages)

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាដែលមានការប្តេជ្ញាខ្ពស់ក្នុងការបង្កើតភេសជ្ជៈលំដាប់ថ្នាក់ល្អបំផុតដែលបង្កើតនូវរសជាតិថ្មីសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព ការបង្កើតថ្មី និងនិរន្តរភាព ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស មានគោលបំណងនិងចក្ខុវិស័យក្នុងការក្លាយជាម៉ាកសញ្ញាឧស្សាហកម្មភេសជ្ជៈដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក។

អំពីលោក Manny Pacquiao៖

លោក Manny Pacquiao ត្រូវបានគេស្គាល់ផងដែរថាជា “Pac-Man” គឺជាឥស្សរជនដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកតាមរយៈស្នាដៃរបស់គាត់នៅក្នុងកីឡាប្រដាល់អាជីព និងនយោបាយ។ ក្នុងនាមជាម្ចាស់ជើងឯកពិភពលោកចំនួនប្រាំបីស្ថាប័នផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រប្រដាល់ និងជាបុគ្គលសាធារណៈដ៏ឧស្សាហ៍ព្យាយាម លោក Pacquiao បង្ហាញពីគុណតម្លៃនៃឧត្តមភាព ភាពស្មោះត្រង់ និងការជួយដល់ប្រជាជនដទៃ។

Share This Post: