ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ
BY Liny Chan
June 6, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីកាលបរិច្ឆេទខាងលើនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបញ្ជាក់ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន នឹងបើកនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ អត់ចាំបាច់ដល់ថ្ងៃទី២២ ខែសីហា ដែលជាថ្ងៃខួបមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិថ្មីនោះទេ »។
សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ «កន្លែងចចារៀបចំហើយ យើងបានកំណត់ទីតាំងរួចហើយយើងត្រៀមលក្ខណៈ សម្ភារ ឧបករណ៍ មធ្យោបាយក៏រៀបរួចហើយដែរ ហើយចាប់ផ្ដើមបើកនៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះ »៕


អត្ថបទ៖ លីនី