កីឡា

Messi ទទួលស្គាល់ថាពិតជានឹក Ronaldoមែន ហើយចង់អោយ​ Barcelona ជួបជាមួយ Juventus នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងពាន UCL

BY
Khmernote Media
March 30, 2019

Lionel Messi បាននិយាយនៅក្នុងស្ថានីយវិទ្យុមួយក្នុងប្រទេសអាស្សង់ទីនដែលជាទីកន្លែងដែលគាត់សារភាព និងមិនអាចឈប់គិតថា គាត់នឹកពីវត្តមានរបស់កីឡាករ Christiano Ronaldo និងជាគូប្រជែងដ៏ខ្លាំងក្នុងរយៈពេលជាង១ទសវត្សមកហើយ។ ការនិយាយទៅកាន់វិទ្យុលេខ ៩៤៧ FM ក្នុងប្រទេសអាស្សង់ទីននេះ Lionel Messi បានលើកយកប្រធានបទជាច្រើនថាគាត់ធ្វើយ៉ាងណាខ្លះសម្រាប់អ្នកគាំទ្រអាស្សង់ទីន។ នៅក្នុងនោះដែរគាត់បាននិយាយដូច្នេះថា ”នៅក្នុងជំនាន់នេះហាក់បីដូចជាធ្វើមិនបានល្អសោះ ហើយយើងមិនចង់បានត្រឹមតែផ្សែងមកវិញនោះទេ និងយើងគឺជាកីឡាករអាជីព មិនតែប៉ុណ្ណោះយើងចង់ឈ្នះ” ហើយរូបគាត់បានបន្ថែមទៀតថា ”ខ្ញុំចង់ឈ្នះអ្វីមួយ ជាមួយក្រុមជម្រើសជាតិអាស្សង់ទីន។ ខ្ញុំនឹងលេងរាល់ការប្រកួតសំខាន់ៗទាំងអស់ ហើយមនុស្សជាច្រើនបានប្រាប់ខ្ញុំថា ខ្ញុំនឹងមិនត្រលប់មកវិញនោះទេ គ្រួសារ មិត្តភក្តិ កូនប្រុសរបស់ខ្ញុំ”។

ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនអ្វីដែលគាត់បានលើឡើងនោះគឺ នៅពេលដែលកីឡាករខ្សែប្រយុទ្ធរូបនេះទទួលស្គាល់ថា Ronaldo ជាគូរប្រជែងដ៏ល្អសម្រាប់រូបលោក ហើយពេលនេះត្រូវបានឈ្លាតឆ្ងាយពីគ្នានៅម្ខាងពិភពលោកម្នាក់។ បន្ទាប់មក Messi បានបន្តទៀតថា ”សព្វថ្ងៃនេះមាន Neymar Mbappe Suarez Aguero អាចនឹងក្លាយជាកីឡាករដែលល្អជាងគេលើលោក ប៉ុន្តែសម្រាប់ Ronaldo ខ្ញុំសុំដកគាត់ចេញជាមួយខ្ញុំមួយឡែក ហើយខ្ញុំសូមស្បថ”។ បន្ថែមពីនេះទៅទៀត គាត់បានបន្តទៀតថា រូបគាត់នឹកវត្តមានរបស់កីឡាករ Christiano Ronaldo នៅក្នុងក្របខ័ណ្ឌ La Liga ដែលជាដៃគូប្រកួតប្រជែងគ្នាជាច្រើនឆ្នាំ  ហើយប្រសិនបើអាចចង់អោយ Barcelona ប៉ះជាមួយ Juventus នៅវគ្គផ្តាច់ព្រ័ត្រ UCL។ គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីរនេះជាកីឡាករល្អជាងគេលើលោកក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដោយពួកគេបានជួយក្លឹប និងប្រទេជាតិរបស់ពួកគេ និងមិនត្រឹមតែប៉ុណ្ណោះពួកគេទទួលបាននូវពានផ្ទាល់ខ្លួនជាច្រើន ជាពិសេសពានរង្វាន់ Ballon d’Or ៥គ្រឿងក្នុង១នាក់ៗ ផងដែរ៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: