ដំណឹងល្អសម្រាប់អ្នកគាំទ្របិសាចក្រហមទៀតហើយ!! ខ្សែការពារដែលទើបនឹងឈ្នះពាន World Cup កីឡាករ Raphael Varane បើកចិត្តអោយលោក Solskjear នៅរដូវកាលក្រោយនេះហើយ
- March 30, 2019
ខ្សែរការពាររបស់អធិរាជស Real Madrid កីឡាករ Raphael Varane អាចនឹងនៅតាមផ្លូវចេញពីក្លឹបនៅក្នុងពេលចប់រដូវកាលនេះ និងបានរាយការណ៍ថាត្រូវបានចាប់អារម្មណ៍ជាមួយអ្នកចាត់ការទូទៅរបស់បិសាចក្រហមលោក Ole Gunnar Solskjear។ សារព័ត៌មាន Calcio Napoli 24 បានរាយការណ៍ថា ខ្សែរការពារកណ្ដាល ដែលទើបលើកពាន World Cup ថ្មីៗ កីឡាករ Raphael Varane កំពុងរៀបចំចេញពីក្លឹប Real Madrid ពេលចប់រដូវកាលនេះ ជាពិសេសប្រសិនបើក្លឹបអាចនាំយកខ្សែការពាររបស់ Napoli កីឡាករ Kalidou Koulibaly នៅក្នុងការដោះដូរកីឡាករនៃរដូវក្តៅនេះ។ ជាមួយគ្នានេះដែរ Real Madrid ចង់លក់ខ្សែការពារសញ្ជាតិបារាំងក្នុងតំលៃ ៨០លានអឺរ៉ូ នេះបើតាមការរាយការណ៍មួយបានអោយដឹង ប៉ុន្តែជារួម Machester United ឥឡូវមិនទាន់ចង់ចំណាចទៅលើកីឡាករនេះនៅឡើយទេ។
បន្ថែមពីនេះទៅទៀត ការលក់កីឡាករ Varane អាចកើតមានឡើងអាស្រ័យថា ក្លឹប Real Madrid អាចនាំយកកីឡាករខ្សែការពារកណ្តាលណាមួយមកជំនួសបានឬអត់។ ភាពជាក់ស្តែង Zidane អ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid បានផ្តោតទៅលើការទិញខ្សែប្រយុទ្ធដើម្បីពង្រឹងក្រុម និងយកមកជំនួសតំណែង Ronaldo។ សម្រាប់រូបលោកវិញ Varane គិតថាគាត់បានសម្រេចនូវអ្វីគ្រប់យ៉ាងអស់ហើយជាមួយ Real Madrid និងបានឈ្នះពាន Champion Leagueជាច្រើនដង និង La Liga ផងដែរ ហើយឥឡូវនេះគាត់ពិតជាចូលចិត្ត និងចូលរួមជាមួយក្លឹបបិសាចក្រហម ខណៈដែលពេលបច្ចុប្បន្ននេះ Ole Gunnar Solskjear ក្លាយជាគ្រូបង្វឹកពេញសិទ្ធកាលពីប៉ុន្មានថ្ងៃមុនេះ៕

- Share This Post:











