ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានអ្នកចង់បើកមហាវិទ្យាល័យផ្នែកអវកាសនៅកម្ពុជា តែត្រូវច្រានចោលព្រោះមិនឆ្លើយតបនឹងតម្រូវការ

    BY Liny Chan June 13, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានអ្នកចង់បើកមហាវិទ្យាល័យផ្នែកអវកាសនៅកម្ពុជា តែត្រូវច្រានចោលព្រោះមិនឆ្លើយតបនឹងតម្រូវការ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ថ្មីៗនេះមានក្រុមអ្នកវិនិយោគចង់បើកសាលាបង្រៀនផ្នែកអវកាសនៅកម្ពុជា តែត្រូវបានសម្តេចច្រានចោល ព្រោះជំនាញនេះមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជានោះទេ។ សម្ដេចធិបតី បានមានលើកឡើងបែបនេះ នោក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « នៅកម្ពុជា ម៉ោងស្មាននេះមិនទាន់ចាំបាច់នៅក្នុងការបង្កើត ឬមួយបណ្តុះបណ្តាលខាងយានអវកាសនិកនោះទេ ថ្ងៃមុនពីណាមកជួបខ្ញុំថា គេសុំបង្កើតមហាវិទ្យាល័យ Space មួយ (មហាវិទ្យាល័យ ផ្នែកអវកាស) នៅកម្ពុជា ខ្ញុំថានៅកម្ពុជាអត់ទាន់ត្រូវការនោះទេ អ្នកឯងចង់ធ្វើទៅ ប៉ុន្តែ ខ្ញុំប្រាប់ថាវាអត់ត្រូវការដាក់នាំតែខាតទេ! គួរតែបើកនៅក្នុង IT ឬ AI​ វិញ ត្រូវជាង ព្រោះដាក់ទៅយើងមិនដឹងទៅរៀននៅឯណា យើងត្រូវការចំពោះមុខ និងព្យាករចំពោះអនាគតដែលពិតប្រាកដទៅថ្ងៃមុខ​ »៕

    អត្ថបទ៖ លីនី

    Share This Post: