កីឡា

អ្នកចាំទី Lloris ទទួលស្គាល់កំហុសដែលធ្វើអោយក្រុមចាញ់ Liverpool នៅក្នុងទឹកដី Anfield កាលពីយប់មិញនេះ

BY
Khmernote Media
April 1, 2019

កីឡាករ Hugo Lloris ខំព្យាយាមជួយ Tottenham Hotspursដើម្បីយកឈ្នះនៅក្នុងទឹកដី Anfield ប៉ុន្តែគាត់ធ្វើមិនបានល្អ បន្ទាប់ពីធ្វើអោយមានកំហុសនៅក្នុងចុងតង់ទី២ជិតចប់ការប្រកួត និងធ្វើអោយក្រុហង្សក្រហមអាចឡើងទៅឈរនៅលើកំពូលតារាងនៃ English Premier League។ ក្រុមមាន់ខ្នាយមាស Spurs បានសម្លឹងមើល និងវាយបកវិញនៅក្នុងទឹកដី Anfield បន្ទាប់ពីកីឡាករ Lucas Moura បានព្យាយាមរារាងបាល់ពីកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Roberto Firminoនៅវគ្គបើកឆាក ។ ប៉ុន្តែកីឡាករអ្នកចាំទី Lloris បានបង្កើតកំហុសនៅពេលដែល Mohamad Salah តែតបាល់នៅចុងម៉ោង តែពេលនោះអ្នកចាំទីរបស់ Spurs បាន Save ប៉ុន្តែបាល់ប៉ះនឹងជើងខ្សែការពារគ្នាឯង បណ្តាអោយស៊ុតបាល់ចូលទីខ្លួនឯង។

អ្នកចាំទីសញ្ជាតិបារាំងរូបនេះ បានទទួលស្គាល់កំហុសរបស់ខ្លួនឯង សម្រាប់កំហុសមួយនេះ ហើយគាត់បានលើកឡើងនៅក្នុងកាសែត Sky Sports ថា ”នៅពេលដែលអ្នកជាអ្នកចាំទី អ្នកដឹងពិតួនាទី និងទំនួលខុសត្រូវរបស់អ្នក”។ ហើយគាត់បានបន្តទៀតថា ” ខ្ញុំបានព្យាយាមចាប់បាល់នោះពីរបីដងដែរ តែសំណាងមិនល្អបាល់វាមិនលោតមកវិញ បែរជាលោតទៅរកជើងរបស់ Toby ទៅវិញ ហើយប្រហែលនេះជាសំណាងរបស់ក្រុមគេ” ។ គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរទើបតែបញ្ចប់ការប្រកួតក្នុងលទ្ធផល ២ទល់នឹង១ ដោយក្រុម Liverpool យកឈ្នះក្រុម Spurn នៅក្នុងនាទីចុងម៉ោងដោយការធ្វេសប្រហែសពីខ្សែការពារ និងអ្នកចាំទី៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: