ស្ងាត់ៗ Juventus ចង់ដណ្តើមយកកីឡាករវ័យក្មេងមួយរូបពី Barcelona ដើម្បីមកចូលរួមជាមួយ Christiano Ronaldo
- April 2, 2019
យោងតាមការរាយការណ៍មួយបានអោយដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងសម្លឹងមើលដើម្បីឆក់យកតារាបាល់ទាត់របស់ AFC Ajax ទៅកាន់ទឹកដីពហុកីឡាដ្ឋាន Turin ខណៈដែរ ព័ត៌មានជាច្រើនជឿជាក់ថា FC Barcelona និង AFC Ajax បានព្រមព្រៀងគ្នាលើការផ្ទេរកីឡាករវ័យក្មេង Matthijs de Ligt ប៉ុន្តែជាផ្លូវការការផ្លាស់ប្តូរនេះហាក់ដូចជាមានការប្រែប្រួល។ ក្របខ័ណ្ឌ Series A ក្លឹបយក្សអុីតាលី Juventus ដឹងថាក្រុម Barcelona ចង់បានកីឡាកររូបនេះខ្លាំង ប៉ុន្តែ Juventus នៅតែព្យាយាមទាញយកកីឡាករសញ្ជាតិហូឡង់រូបនេះមកចូលរួមលេងជាមួយកីឡាករ Ronaldo នៅរដូវកាលក្រោយ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យក្មេងដែលទើបតែមានអាយុត្រឹមតែ១៩ឆ្នាំ De Ligt រូបនេះពិតជាមានការចាប់អារម្មណ៍ច្រើនទៅលើទេពកោសល្យរបស់គេ ហើយបានជួយអោយក្រុម Ajax អោយឡើងទៅវគ្គបន្តនៃក្របខ័ណ្ឌ UEFA Champion League ខណៈដែលក្រុមរបស់គេត្រូវជួបជាមួយក្រុមយក្សរបស់អុីតាលី Juventus នៅក្នុងវគ្គ៨ក្រុមចុងក្រោយ ដើម្បីយកកៅអីឡើងទៅវគ្គ៤ក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Juventus ដឹងថាការប្រជែងដើម្បី De Ligt ជាមួយក្រុម Barcelona គឺជារឿងដែលពិបាក ប៉ុន្តែពួកគេដឹងថាជំនួញនៅក្នុងបាល់ទាត់អ្វីៗ ក៏អាចកើតឡើងបានដែរ៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:






