ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ហាញមុខសញ្ញាជនសង្ស័យជា ក្រុមក្មេងទំនើង៣ក្រុម ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

    BY Khmernote Media June 22, 2024
    បង្ហាញមុខសញ្ញាជនសង្ស័យជា ក្រុមក្មេងទំនើង៣ក្រុម ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានវត្តមានចូលរួមពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្តធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យ ក្រុមក្មេងទំនើង ០៣ក្រុម សរុប ១៧នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស០៣ករណីផ្សេងគ្នា។

    ករណីទី១៖ ក្នុងខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឃាត់០៦នាក់។

    ករណីទី២៖ នៅខណ្ឌកំបូល សរុប១១នាក់ ប្រព្រឹត្តកាន់កាប់អាវុធគ្មានការអនុញ្ញាតខុសច្បាប់នៅសង្កាត់កំបូល ដែលមានរហស្សនាមក្រុមTT Small (តាំងតោតូច)និង ក្រុមរហស្សនាមBT Zin (លេងគ្រប់ស៊េរី) ដកហូតដាវសាំម៉ូរៃកាំបិតកែច្នៃ០៦ដើម។

    ករណីទី៣៖ ប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកដុំថ្មគប់រថយន្តប្រជាពលរដ្ឋ បណ្តាលឱ្យបែកកញ្ចក់ខាងមុខឃាត់ចំនួន០២នាក់ នៅសង្កាត់បឹងធំ ខណ្ឌកំបូល។

    ជនសង្ស័យជាក្មេងទំនើងខាងលើនៅថ្ងៃដដែល ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay