ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ចុះពិនិត្យនៅតាមដងផ្លូវ អូរ ប្រឡាយ និងកាយសំរាមចេញពីមាត់លូ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

    BY Khmernote Media June 22, 2024
    ឯកឧត្តម គួច ចំរើន ចុះពិនិត្យនៅតាមដងផ្លូវ អូរ ប្រឡាយ និងកាយសំរាមចេញពីមាត់លូ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ចុះពិនិត្យនៅតាមដងផ្លូវ អូរ ប្រឡាយ និងកាយសំរាមចេញពីមាត់លូនៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លេចដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

    ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយសារតែភ្លៀងបានបង្អោរធ្លាក់ជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃទី២១ ខែមិថុនា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមិថុនា ២០២៤នេះក៏ដោយ ក៏ប៉ុន្តែមិនទាន់មានតំបន់ ណាមួយនៅក្នុងក្រុងព្រះសីហនុ បង្កហានិភ័យពីជំនន់ទឹកភ្លៀងនៅឡើយនោះទេ ក៏ប៉ុន្តែយើងត្រូវតែត្រៀមបង្ការទុកជាមុន ព្រោះនៅខេត្តព្រះសីហនុ តែងតែទទួលរងសម្ពាធ ទាបពីបណ្តាប្រទេសជិតខាងធ្វើឱ្យ មានខ្យល់ និងភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ និងបណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុង ក៏ដូចជាតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រ របស់ខេត្តព្រះសីហនុ តែងតែរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ។

    ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ សូមជួយ សំអាតបរិស្ថានទាំងអស់គ្នា ទាំងនៅតាមមុខផ្ទះ និងទីសាធារណៈ សូមកុំបោះសំរាមចោល ពាសវាលពាសកាល ព្រោះវាបង្កឱ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន នៅក្នុងខេត្តដែល ជាតំបន់ទេសចរណ៍ តំបន់ឆ្នេរ នាទិសនិរតី ដូច្នេះមានតែយើងចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ទើបទីក្រុងរបស់យើងមានបរិស្ថានល្អ រស់នៅប្រកបដោយផាសុកភាព៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay