កម្លាំងនគរបាលការពារព្រំដែនទឹក ជួយសង្គ្រោះប្រជាពលរដ្ឋលិចទូកនេសាទមួយគ្រឿង ដោយសារខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី
- June 24, 2024
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖០០នាទីទៀបភ្លឺ មានករណីទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៌ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី។

នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោម៖
១ ម្ចាស់ទូកឈ្មោះ សុខ យឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះ ហ៊ិច វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ ទីនៅបច្ចុប្បន្នភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ ហ៊ិច ហាច ភេទប្រុស អាយុ ២២ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤.ឈ្មោះ យ៉ួង គៀរ ភេទប្រុស អាយុ ៣០ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្ភារនៅលើទូករួមមាន៖
-ទូរស័ព្ទចំនួន ៥គ្រឿង
-ផែនទីចំនួន១
-តេអូរចំនួន១គ្រឿង
-មងបង្គារចំនួន ១២៣ដៃ
-មងក្តាមចំនួន ១២៥ដៃ
-មងបង្កង ១១០ដៃ។
បច្ចុប្បន្នមនុស្សចំនួន៤នាក់នៅលើទូកដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុងដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ។
ដោយឡែកទូកនិងសម្ភារនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕




ប្រភព៖ លោក Huy Bunleng News
- Share This Post:






