ព័ត៌មានជាតិ

រូបសំណាកសត្វ «អក» ញីឈ្មោល ត្រូវបានលើកដាក់តាំងលម្អនៅមាត់បឹងកន្សែង បន្ទាប់ពីសាងសង់រួច

BY
Khmernote Media
June 24, 2024

ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសាងសង់រួចប្រមាណ ២ខែ រូបសំណាកសត្វ «អក»ញីឈ្មោល១គូ ដែលរចនាកសាងដោយស្នាដៃកូនខ្មែរ ប្រកបដោយភាពស្រស់ស្អាត មើលទៅហាក់ដូចមានជីវិត នៅព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ នេះ ត្រូវបានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីរៀបចំពិធី បួងសួង សុំសេចក្តីសុខ ធ្វើការស្ទូចលើកដាក់តាំងនៅមាត់បឹងកន្សែងដើម្បីបង្អួតភ្ញៀវទេសចរជាតិ-អន្តរជាតិ បានគយគន់ទស្សនាពីភាពស្រស់ស្អាតនៃរូបសំណាកបក្សីមួយគូដែលមានរំលេចក្នុងបទចម្រៀង អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ិសាមុត ក្រោមចំណងជើងថា «អកបឹងកន្សែង»។

សូមបញ្ជាក់ថា រមណីយដ្ឋានបឹងកន្សែង ត្រូវបានឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីធ្វើការកែលម្អអោយរឹតតែមានភាពស្រស់ស្អាត។ ហើយនៅខែក្រោយរូបសំណាក់ ក្រុមគ្រួសារដំរី មានដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ នឹងត្រូវលើកមកដាក់តាំងនៅមាត់បឹងកន្សែងផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

Share This Post: