ព័ត៌មានជាតិ
ព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម គួច ចំរើន ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល
BY Naren
June 24, 2024
(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន ត្រូវបានផ្លាស់ប្តូរពី អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
សូមរំលឹកថា ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺមានរយៈពេល៥ឆ្នាំហើយ ៕

