ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ាចំនួន ៤រូប
- June 26, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាចំនួន៤រូប។

ការបញ្ចប់គោរមងារឧកញ៉ានេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឧកញ៉ាទាំង ៤រូបដែលត្រូវបញ្ចប់គោរមងាររួមមាន៖
១. ឧកញ៉ា ពូ សុធីរៈ
២. ឧកញ៉ា តាំង ងួនសុង
៣. ឧកញ៉ា សំ ប៊ន
៤. ឧកញ៉ា ឌី បញ្ញា ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






