ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់ បានទទួលមរណភាពដោយជរាពាធ

    BY Khmernote Media June 26, 2024
    ចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់ បានទទួលមរណភាពដោយជរាពាធ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់ ដែលបានទទួលមរណភាព នៅថ្ងៃសោរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ៈ២៧នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

    ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹកជាមួយ លោកយាយ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្ស រស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ ក្បួនតម្រា និងទំនៀមទម្លាប់ប្រពៃណីអាពាណ៍ពិពាហ៍ខ្មែរពីបុរាណ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay