ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាកថ្មឱ្យពេញៗ! EDC នឹងផ្អាកចរន្តអគ្គិសនីនៅតាមបណ្ដាខណ្ឌចំនួន៨ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣០ ខែមិថុនា

    BY Khmernote Media June 26, 2024
    សាកថ្មឱ្យពេញៗ! EDC នឹងផ្អាកចរន្តអគ្គិសនីនៅតាមបណ្ដាខណ្ឌចំនួន៨  ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣០ ខែមិថុនា

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay