ព័ត៌មានជាតិ

ប្រហិតខូចគុណជាង ៣០០គីឡូក្រាម ដឹកតាមច្រករបៀង ក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

BY
Khmernote Media
June 27, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំដី នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីទីស្នាក់ការច្រកទ្វារ និងមន្ត្រីវរៈព្រំដែន បានធ្វើការដុតកម្ទេចប្រហិតចំនួន ៣៥០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ និងដឹកជញ្ជូនមិនត្រូវស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

សូមជម្រាបជូនថា ប្រហិតនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលព្យាយាមជញ្ជូននាំចូលខុសច្បាប់ ដោយថ្មើរជើងឆ្លងកាត់តាមច្រករបៀង ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Share This Post: