ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងនាយទាហាន «កងយោធពលខេមរភូមិន្ទ»ចំនួន ៤រូប
- June 27, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៤រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ០៤ រូប៖
១-នាយឧត្តមសេនីយ៍ ចៅ ភិរុណ អត្តលេខ ០០០០៧៥ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ
២-ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា អត្តលេខ ០០០០៩៦ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៣-ឧត្តមសេនីយ៍ឯក អ៊ុង មុន្នី អត្តលេខ ០០៨៥៦៩ ជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤-ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ ជា អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ
ការតែងតាំងមុខតំណែងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
- Share This Post:






