កីឡា

ពេលនេះ Real Madrid មានប្រៀបជាង Man United និង Man City ក្នុងការនាំយកកីឡាករខ្សែបំរើ Joao Felixរបស់ benfica មកចូលរួមនៅក្នុងរដូវកាលនេះ ចំណែកឯតំលៃវិញកប់

BY
Khmernote Media
April 3, 2019

កីឡាករសញ្ជាតិប៉ុកទុយហ្គាល Joao Felix អាចនឹងមានតម្លៃ ១៣០លានអឺរ៉ូ ខណៈដែរមានក្លឹបធំពីរចង់បានកីឡាករខ្សែបំរើកណ្ដាលរូបនេះនៅក្នុងរដូវក្តៅនេះ មានដូចជាក្លឹបបិសាក្រហម  Manchester United និងក្លឹបអធិរាជស Real Madrid។ នៅពេលនេះដែរតាមរយៈកាសែត The Sun បាននិយាយថា Real Madrid បាននាំមុខក្នុងការប្រមាញ់យកកីឡាករ Joao Felix របស់ប៉ុកទុយហ្គាលរូបនេះ។ ចំពោះក្លឹបណាដែលចង់បានកីឡាករខ្សែបំរើកណ្ដាល Benfica រូបនេះអាចនឹងត្រូវចំនាយលុយជាច្រើនដែលអាចកើនឡើងដល់ ១៣០លានអឺរ៉ូ ប្រសិនបើក្លឹប Benfica ចុះកុងត្រាថ្មីជាមួយកីឡាកររូបនេះ។

នៅក្នុងនោះដែរមានក្លឹបពីរដែលកំពុងនាំមុខមានដូជជា Real Madrid និង Juventus ខណៈដែរក្លឹបយក្សនៅអង់គ្លេសពីរដែលមកពីទីក្រុង Machester ដូចគ្នាគឺ Manchester City និងក្លឹប Manchester United កំពុងតែមានការចាប់អារម្មណ៍ដូចគ្នា។

ទន្ទឹមនឹងនេះដែរ Manchester City បានសម្លឹងឃើញ Felix អាចយកមកជំនួសកីឡាករ Devid Silva ក្នុងរយៈពេលយូរបាន ខណៈដែរ បិសាចក្រហម Manchester United កំពុងសម្លឹងរកមើលកីឡាករវ័យក្មេងសម្រាប់លោក Ole Gunnar Solskjaer។ គួររំលឹកផងដែរថាកីឡាករ Joao Felix ជាកីឡាករថ្នាលរបស់ក្លឹប Benfica ដែលទើបនឹងចូលឈុតធំនៅក្នុងឆ្នាំមុននេះ ហើយរូបគេទើបនិងមានអាយុ ២០ឆ្នាំតែប៉ុណ្ណោះ និងអាចក្លាយជាកីឡាករខ្សែរបំរើល្អមួយរូបនៅក្នុងពិភពលោក ខណៈដែលអនាគតរបស់គេនឹងប្រសើរឡើង ព្រោះមានក្លឹបយក្សជាច្រើនកំពុងតែចង់បានរូបគេដើម្បីចូលរួម៕


អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: