ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចដកតំណែងលោក សំអាង ផានី ពីអធិការក្រុងច្បារមន ឱ្យមកនៅត្រឹម«ថ្នាក់វរសេនីយ៍ត្រី»
- July 4, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង លោកវរសេនីយ៍ទោ សំអាង ផានី ពីអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចអនុវត្តវិន័យតាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






