ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពង្រឹងអក្សរសាស្ត្រជាតិ ឱ្យខ្លាំងជាងភាសាបរទេសនៅថ្នាក់បឋម

    BY Khmernote Media July 4, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពង្រឹងអក្សរសាស្ត្រជាតិ ឱ្យខ្លាំងជាងភាសាបរទេសនៅថ្នាក់បឋម

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់ផែនការតាមសាលា ពង្រឹងសិស្សនៅថ្នាក់បឋមសិក្សាឱ្យចេះអាន ចេះសរសេរអក្សរសាស្ត្រជាតិ និងពង្រឹងគណិតវិទ្យាឱ្យខ្លាំងជាងភាសាបរទេស។

    ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីឱ្យសិស្សចេះអានអក្សរ និងចេះបូកដកលេខបាន ថ្នាក់បឋមសិក្សា សូមកុំដាក់បញ្ចូលភាសាបរទេសច្រើនជាងភាសាខ្មែរ និងគណិតវិទ្យា ចាំដល់អនុវិទ្យាល័យទើបបង្កើនម៉ោងភាសាបរទេស ដើម្បីឱ្យសិស្សមានមូលដ្ឋានចំណេះដឹងភាសាជាតិច្បាស់លាស់។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បើយើងថ្នាក់ទី១២សរសេរអក្សរខ្មែរអត់ត្រង់ជួរផង សរសេរម៉េច បើថ្នាក់ទី១២អត់ចេះគុណលេខបូកលេខផង អាងអីសម័យឥឡូវគេប្រើកុំព្យូទ័រ គេប្រើកាល់គូឡេទ័រហើយ បើមិនបាច់ចេះបូកលេខទេ ចប់ហើយ ជឿខ្ញុំទៅ អាងកុំព្យូទ័រ កាល់គូឡេទ័រហ្នឹង មិនធានាគ្រប់ពេលទេ បាទ សូម្បីតែ GPS យោធាហ្នឹងក៏ខុសដែរ មានពេលខ្លះ បើអត់ចេះមើលផែនទី»

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay