ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនមត្តេយ្យចំនួន ២០០នាក់ ចូលក្នុងក្របខ័ណ្ឌក្រសួងអប់រំ

    BY Khmernote Media July 5, 2024
    ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនមត្តេយ្យចំនួន ២០០នាក់ ចូលក្នុងក្របខ័ណ្ឌក្រសួងអប់រំ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងរើសគ្រូបង្រៀនមត្តេយសិក្សា ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

    គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់។ ការបណ្តុះបណ្តាលមានរយៈពេល២ឆ្នាំ ចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នៅសាលាមធ្យមសិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង។

    លក្ខខណ្ឌនៃការជ្រើសរើស

    ១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
    ២. បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
    ៣. បេក្ខជនត្រូវមានអាយុយ៉ាងតិច១៦ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ តាមលក្ខខណ្ឌខាងក្រោម៖

    – បេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ
    – បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុ
    – បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
    – បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ
    – បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ
    – បេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ
    – បេក្ខជនជាគ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សា មានអតីតភាពយ៉ាងតិច៣ឆ្នាំ ជាប់ៗគ្នា ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ។

    ចំពោះបេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/mcskindergarten ឬ ស្តេន QR Code ចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទីជាកំហិត។

    ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
    ១.ក្រសួងមុខងារសាធារណៈ ៖ https://t.me/mcsgovkh
    ២.ព័ត៌មានមុខងារសាធារណៈ ៖ https://t.me/CivilServiceNews31

    ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay