ព័ត៌មានជាតិ

មន្ត្រីឧទ្យានជាតិ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

BY
Khmernote Media
July 8, 2024

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពិល និងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផល៖

១ -ចំណុចចំណោទពពេល និយាមកា 378596-1337858ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿងដឹកឈើអាលេខ២ ចំនួន៩៦សន្លឹកស្មើរនឹង៣.៦០០ម៉ែត្រីគុណ និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿងដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើរ០.៣៦០ម៉ែត្រត្រីគុណ។

២-ចំណុចតាសៃត្រង់និយាមកា372908-1327720បាន៖ ដកហូតប្រមូលយកកាំភ្លើងAK47 ចំនួន០១ដើម និងគ្រាប់ចំនួន១៩គ្រាប់ វិទ្យុទាក់ទងចំនួន០២គ្រឿង ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ(ចាស់)ចំនួន០៣ ម៉ូតូម៉ាក់វេវ ពណ៌ក្រហម គ្មានស្លាកលេខ(ចាស់)ចំនួន០១គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ពន្ធ័និងការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងតំបន់ការពារ។

ជនទាំង០៤រួមមាន៖ ទី១.ឈ្មោះ ណុប សុខ ភេទប្រុស អាយុ៤០ឆ្នាំ, ទី២.ឈ្នោះ បឿន របន ភេទប្រុស អាយុ៤០, ទី៣.ឈ្មោះ រឹម វៃ ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៤.ឈ្មោះ ហេង សុខហ៊ី ភេទប្រុស អាយុ៤០ បច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រុមការងារបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ រួមជាមួយវត្ថុតាងរក្សាទុកនៅស្នាក់ការតាងរ៉ាង ៕

ប្រភព៖ Ministry of Environment

Share This Post: